អ្នកវិទ្យាសាស្ត្របានប្រើគ្រឿងចក្រជីកកកាយរកឃើញគ្រោងឆ្អឹងយក្ស អាយុកាលជាង១០០០ឆ្នាំមុន ដែលជាការរកឃើញនៅក្នុងប៉ុន្មានឆ្នាំចុងក្រោយ ហើយវាជាភ័ស្តុតាងថ្មីមួយទៀត បន្ថែមពីលើទឡ្ហីករមុនៗ នៃការសែតល្បីៗជុំវិញពិភពដែលអះអាងថា គ្រោងឆ្អឹងយក្សធ្លាប់ត្រូវបានរកឃើញពិតមែន ដោយមានកម្ពស់ពី ៧,៦ ហ្វីត ទៅ ២៥ ហ្វីត និងលលាដ៍ក្បាលដែលសន្មតថាមានទំហំធំជាងក្បាល នៃពូជសាសន៍ណាៗទាំងអស់ ដែលរស់នៅអាមេរិកសព្វថ្ងៃនេះ។
ពួកគេមានធ្មេញពីរជួរ ម្រាមដៃ៦ ម្រាមជើង៦ ធ្មេញនៅផ្នែកខាងមុខនៃថ្គាមគឺជាធ្មេញធម្មតា ហើយបើតាមការសិក្សាទៅលើឆ្អឹងក្បាលដែលត្រូវបានគេរកឃើញជាទូទៅវាមានអាយុកាលយូរជាងធម្មតា។ នេះបើយោងតាមឯកសារដែលត្រូវហា ម ឃា ត់មួយចំនួន។ បុរាណវិទូម្នាក់គឺលោក Mark -Sher-nickនិយាយថា «ការស្រាវជ្រាវរបស់ខ្ញុំបានរកឃើញអត្ថបទមិនហេតុផលមួយចំនួនក្នុងចំណោមការរកឃើញដ៏អស្ចារ្យផ្សេងទៀត។
បើតាមឯកសារព្រះគម្ពីរនៅនៅចំណុចGenisis6:4 បានកត់ត្រាថា «មានមនុស្សយក្សនៅលើផែនដីនៅគ្រានោះ; នៅពេលដែលបុត្រារបស់ព្រះជាម្ចាស់ចូលមកជាគូនឹងបុត្រីរបស់មនុស្ស ហើយពួកគេបង្កើតបានកូនៗរបស់ពួកគេពួកគេ ក៏ក្លាយជាមនុស្សខ្លាំងពូកែ និងមានអាយុវែង។
នៅលើបណ្តាញអ៊ីនធឺណិត មានការផ្សព្វផ្សាយច្រើនមកហើយអំពីការរកឃើញនូវរឿងរ៉ាវប្លែកៗជាច្រើន ដូចជាអំពីគ្រោង ឆ្អឹ ង មនុស្ស ទំហំធំៗនិងប្លែក។ មានការស្រាវជ្រាវជាច្រើនដែលជាការរកឃើញបន្ថែមទៀតអំពីយក្ស។ ក្នុងនោះនៅអូស្ត្រាលី អ្នកបុរាណវិទូបានកំណាយរកឃើញគ្រោ ង ឆ្អឹ ង យក្សកម្ពស់ ៥,៣ ម៉ែត្រ គឺជាការរកឃើញមួយដែលគួរអោយចាប់អារម្មណ៍បំផុត។
ដោយមានមនុស្សជាច្រើនបានជឿលើរឿងយក្ស ដែលមានមាឌធំៗ តែពួកគេជឿក្នុងទម្រង់ជាទេវកថាប៉ុណ្ណោះ។ យ៉ាងណាក៏ដោយ មានភស្តុតាងជាច្រើនត្រូវបានរកឃើញជាបន្តបន្ទាប់ ដែលអាចជឿទុកចិត្តបានថា នៅដំណាក់កាលមួយនោះ មនុស្សមានទំហំធំជាងទម្រង់បច្ចុប្បន្នរបស់យើងដើរលើផែនដីនេះ៕
Leave a Reply