ខ្ញុំឈប់ក្រហើយ! បុរសក្រីក្រម្នាក់រកបានចិញ្ចៀនបុរាណ១វង់ មានតម្លៃរហូតដល់…

សំណាងមនុស្សមើលមិនឃើញមែនពេលសំណាងមកដល់ អ្នកក្រក៏អាចក្លាយជាអ្នកមានមួយពព្រិចភ្នែក។ តួយ៉ាង ដូចរឿងរបស់បុរសម្នាក់នេះ ដែលគាត់មានជីវភាពខ្វះខាតណាស់ រកព្រឹកខ្វះល្ងាច ជាមួយនឹងមុខរបរផ្សងព្រេងរកលហៈធាតុមានតម្លៃក្នុងដី ដោយប្រើឧបករណ៍រាវរករបស់គាត់។
នេះជាថ្ងៃដ៏មានសំណាងរបស់គាត់ដែលបានពើបប្រទៈនឹងបុរាណមួយវង់ពីតំបន់ព្រៃប្រវត្តិសាស្រ មួយកន្លែង។

រឿងនេះមានភាពល្បីល្បាញភ្ញាក់ផ្អើលដល់សារព័ត៌មានមកចុះផ្សាយ។ បុរសដ៏សំណាងរូបនេះ បានប្រាប់អ្នកការសែតថា គាត់មិនឆ្លាតមិនពូរកស៊ីដូចគេទេ សព្វថ្ងៃរស់ពឹងអាស្រ័យនឹងការរាវរករ៉ែមានតម្លៃ ឬលោហធតុផ្សេងៗក្នុងដី ដែលមុខរបរនេះមិនខុសពីអ្នករើសអេតចាយទេ។

គាត់បន្តថា ថ្ងៃមួយគាត់ធ្វើដំណើរផ្សងព្រេងទីកាន់តំបន់ព្រៃប្រវត្តិសាស្រ Sherwood Forest ស្ថិតក្នុងប្រទេសអង់គ្លេសដើម្បីផ្សងសំណាង ក្រែងជួបសំណាងល្អរើសវត្ថុមានតម្លៃតិចតួច ដែលអ្នកទេសចរជ្រុះ ប៉ុន្តែបែជាជួបរឿងមិននឹកស្មានមិនដល់ គឺគាត់រើសបានចិញ្ចៀនមាសមួយវង់ ដែលអាចមានតម្លៃរហូតដល់ ៧០.០០០ផោន(ប្រហែល៨ម៉ឺនដុល្លារជាង)ឯណ្ណោះ។

ដំបូងឡើយ គាត់រំពឹងថា នឹងរកបានលុយតិចតួច ឬរបស់របរដែលបោះចោលដោយអ្នកទេសចរប៉ុណ្ណោះ ប៉ុន្តែបែរជារកបានមាសដ៏មានតម្លៃទៅវិញ នេះជាភ័ព្វសំណាងរបស់គាត់មែន។ ពេលកំពុងរាវរក ដោយឧបករណ៍ស្រូបដែក វាបានបញ្ចេញសំឡេង បង្ហាញថាមានលោកហធាតុនៅទីនេះ ហើយគាត់ក៏ព្យាយាមកាយដី នរណាទៅដឹងថានៅក្រោមនេះមានមាសដ៏មានតម្លៃទៅវិញ នេះជាភ័ព្វសំណាងរបស់គាត់មែន។ ពេលកំពុងរក ឧបករណ៍ស្រូបដែក បញ្ចេញសំឡេង ហើយគាត់ក៏ព្យាយាមកាយដីដែលនៅជុំវិញតំបន់នោះចេញយ៉ាងប្រញ៉ាប់ ទីបំផុតពើបប្រទៈនឹងចិញ្ចៀនបុរាណដាំត្បូងយ៉ាងធំ អរគុណទេវតាដែលបានជួយគ្រួសារដ៏ក្រីក្រមួយនេះ។ « ពីពេលនេះទៅខ្ញុំឈប់ក្រហើយ» គាត់បានពោលពាក្យបែបនេះទាំងក្តុកក្អួលក្នុងចិត្ត៕


Posted

in

by

Tags:

Comments

Leave a Reply

Your email address will not be published. Required fields are marked *