Connect with us

ប្រវត្តិសាស្ត្រ

ព្រះខ័នខ្មែរធ្លា.ក់ដល់ដៃព្រះចៅក្រុងសៀម រ.ន្ទះបា.ញ ៧ដង…(វីដេអូ)

Published

on

KHB/ភ្នំពេញ៖ ព្រះខ័នរាជ្យ ឬ​ហៅថា​ព្រះខ័ន​ជ័យ ជា​ឈ្មោះ​សស្ត្រា ១ យ៉ាង​សឹង​រាប់​ជា​គ្រឿង​ក​កុ​ធ​ភណ្ឌ សម្រាប់ ព្រះរាជា​ម្ចាស់ផែនដី គឺ​ក្សត្រ​ដែល​នឹង​ទទួល​ព្រះ​រាជពិធី​រាជាភិសេក ជា​ព្រះរាជា​ម្ចាស់ផែនដី​ត្រូវមាន​គ្រឿង​សម្រាប់ រាជ្យ​ឲ្យ​គ្រប់មុខ ដែល​ហៅ​រួម​ថា បញ្ច​ក​កុ​ធ​ភណ្ឌ ឬ​រាជកកុធភណ្ឌ ឬក៏​ហៅ​ខ្លី​ថា ក​កុ​ធ​ភណ្ឌ គឺ ១. ព្រះ​មកុដ​, ២. ព្រះ​វាលវីជនី (​ផ្លិត​ធ្វើ​ដោយ​រោមសត្វ​ពណ៌​ស​), ៣. ព្រះខ័ន​, ៤.​ស្វេតច្ឆត្រ​, ៥. ព្រះ​សុវណ្ណ​បាទុកា (​ស្បែកជើង មាស​) ។ ភណ្ឌៈ​ទាំង ៥ យ៉ាងនេះ រាប់​ជា​គ្រឿង​ឥស្សរិយយស​របស់​ព្រះរាជា​ម្ចាស់ផែនដី ។ ​ដោយហេតុ​ព្រះខ័ន រាប់បញ្ចូល​ក្នុង​ពួក​រាជកកុធភណ្ឌ​ដូច្នេះហើយ ទើប​មិនបាន​រាប់​ជា​គ្រឿង​ច ម្បាំង ដោយ​ត្រង់ រាប់​ទៅជា​គ្រឿង​កម្រាប់​សឹក​ពិសេស ឬ​ជា​គ្រឿង​ប្រហារ​ជាន់ខ្ពស់​, កាល​នឹង​ស្ដេច​ចេញទៅ​ធ្វើ​ព្រះរាជ សង្គ្រាម ក៏​ត្រូវយក​ព្រះខ័ន​ជាប់​នឹង​ព្រះអង្គ​ទៅ​ផង​ជា​ដរាប តែ​មិនមែន​យកទៅ​ប្រើ​កាប់សម្លាប់​ផ្ដេសផ្ដាស​ដូច​អាវុធ ឯទៀត​ទេ លុះតែ​កាលណា​សត្រូវ​ដែល​អង់អាច​ចូល​មកដល់​ព្រះអង្គ ដែល​ត្រូវ​ប្រើ​អាវុធខ្លី​ប្រហារ​នោះ ទោះ​នឹង យក​ព្រះខ័ន​ប្រហារ​ឲ្យ​វិនាស​ទៅបាន រួច​សេចក្ដី​ទៅ​ថា ត្រូវតែ​សម្លាប់​ដោយ​កិត្តិយស ។

(​ក​.​ក​.​ន​) គឺ​បានន័យថាព្រះខ័នរាជ្យ​នេះ គឺជា​គ្រឿង​រាជ​សម្រាប់​ការឡើង​សោយរាជ​មួយ​ក្នុងចំណោម​គ្រឿង​ផ្សេងៗ​ទាំង ៥ ដូច​រៀបរាប់​ខាងលើ​។ មិនតែប៉ុណ្ណោះ​ព្រះខ័នរាជ្យ​នេះ នៅក្នុង​សម័យបុរាណ គឺមាន​អំណាច និង​ឥទ្ធិពល​ខ្លាំងណាស់​។ មានន័យថា ព្រះខ័នរាជ្យ​នេះ​មានអំណាច​ស្មើ​ស្ដេច ព្រះខ័នរាជ្យ​ទៅដល់​ទីណា ទោះបី​គ្មាន​វត្តមាន​ព្រះមហាក្សត្រ​ក៏​មន្ដ្រី​នាម៉ឺន​​ប្រជារាស្ដ្រ គោរព​ព្រះខ័នរាជ្យ​នេះ​ស្មើ​ស្ដេច​ដែរ​។ ពេលខ្លះ​គេ​ហៅថា​ជា​ដាវអាជ្ញា​សឹក ខណៈពេល​ព្រះមហាក្សត្រ​ប្រគល់​សិទ្ធិ​ដាវ​នេះ​ឲ្យ​មន្ដ្រី នាម៉ឺន​ណា​ទៅ​អនុវត្ត​បទបញ្ជា​ព្រះមហាក្សត្រ គឺ អ្នកនោះ​អាច​ប្រើ​ដាវ​នេះ​សម្រេច​កិច្ច​ជូន​ព្រះមហាក្សត្រ​នៅ​ទីនោះ​ដែរ រហូតដល់​ថា អ្នកណា​រឹងទទឹង​សម្លាប់​មុន​កាត់ក្ដី​ជា​ក្រោយ​ក៏បាន​។

ព្រះខ័នរាជ្យ​សព្វថ្ងៃនេះ​គេ​តម្កល់ទុក​នៅ​ហោព្រះ​បញ្ច​ក្សេត្រ (​ហោ​ទេវរូប​) នៅក្នុង​ព្រះបរមរាជវាំង មាន​ពួក​បារគូ​ជា​ភ្នាក់ងារ​ថែរក្សា​យ៉ាង​តឹងរ៉ឹង ហើយ​នឹងមាន​កិច្ច​ធ្វើ​ពិធី​បូជា​រៀងរាល់ខែ​ផង កំណត់​ពលីការ​ក្នុង ១​ខែ ២​ដង​, តាម​ប្រក្រតី គេ​ធ្វើ​ខាង​ខ្នើត​ម្ដង​, ខាង​រនោច​ម្ដង​, តែ​ជួនកាល​ខាង​ខ្នើត​មិនបាន​ធ្វើ គេ​ទៅធ្វើ​ខាង​រនោច​ពីរដង​តែម្ដង​ក៏មាន​, ការធ្វើ​ខាង​ខ្នើត​ខាង​រនោច​នេះ មិនមាន​កំណត់​ឲ្យ​ជាការ​ទៀងទាត់​ទេ ស្រេច​តែមាន​ឱកាស​ស្រួល​កាលណា ក៏​ធ្វើ​កាលនោះ​ទៅ មានកំណត់​ទៀង​តែ​ក្នុង​១​ខែ​ត្រូវធ្វើ​ពីរដង នឹង​បន្ថយ​ឲ្យ​តិច​ទៅ​ជាង​នេះ​ពុំបាន​, ហើយ​មានកំណត់​ឈ្មោះ​ថ្ងៃ​ដែល​ត្រូវធ្វើ​បានតែ៣​ឈ្មោះ គឺ ថ្ងៃ​អង្គារ ១, ថ្ងៃ​ព្រហស្បតិ៍ ១, ថ្ងៃ​សៅរ៍ ១។

តែ​ក្នុង​មួយខែៗ គប្បី​ធ្វើ​ឲ្យ​ត្រូវ​ក្នុង​ព្រហស្បតិ៍​ម្ដងៗ ជា​ដរាប​ដល់​គ្រប់​ទាំង ១២​ខែ​, ឯ​ថ្ងៃ​អង្គារ និង​ថ្ងៃ​សៅរ៍ គេ​ធ្វើ​ឆ្លាស់គ្នា ឧបមា​ដូច​យ៉ាង​ផ្ដើម​ធ្វើឡើង​ក្នុង​ខែ​មិគសិរ​ជាដំបូង ក្នុង​ខែ​ដំបូង​នោះ បើ​វារៈ​ដំបូង​ធ្វើ​ក្នុង​ថ្ងៃ​អង្គារ​ក្ដី ឬ​ក្នុង​ថ្ងៃ​សៅរ៍​ក្ដី នោះ​វារៈ​ទី​២ ត្រូវធ្វើ​នៅក្នុង​ថ្ងៃ​ព្រហស្បតិ៍ ឬ​វារៈ​ដំបូង​ធ្វើ​ក្នុង​ថ្ងៃ​ព្រហស្បតិ៍ វារៈ​ទី​២ នឹងធ្វើ​ក្នុង​ថ្ងៃ​អង្គារ ឬ​ថ្ងៃ​សៅរ៍​ឯណា​នីមួយ​ក៏បាន ។

ក្នុង​ខែ​ទី​២ បើ​ក្នុង​ខែ​ដំបូង​ធ្វើ​ក្នុង​ថ្ងៃ​អង្គារ​និង​ថ្ងៃ​ព្រហស្បតិ៍​ហើយ ត្រូវធ្វើ​ក្នុង​ថ្ងៃ​សៅរ៍ និង​ថ្ងៃ​ព្រហស្បតិ៍ គេ​ឆ្លាស់គ្នា​ដូច្នេះ​រៀង​គ្រប់ៗ​ខែ រហូត​រយ​ឆ្នាំ ពាន់​ឆ្នាំទៅ ។​ ​ឯ​គ្រឿង​ពលីការ​ព្រះខ័ន​រាល់ៗ​ខែ​នោះ មានកំណត់​ចំនួន​ដូច្នេះ សំពត់​ស ៤​ត្បូង គឺ ៣២​ហត្ថ​, បាយសី ៥​រួត ១​គូ​, ស្លា​ធ័​រ ១​គូ​, ស្លាជម ១​គូ​, ស្លាត្រួយ ៥, បាយ​ព្រះ ៥​កញ្ចប់​, ប្រាក់ ៥​ស្លឹង (​វេលា​នេះ​គេ​ដាក់ ៥​កាក់​), ចម្អាប ២​តុ​, បង្អែម ២​តុ​, ក្បាលជ្រូក ១​គូ​, ទា​ស្ងោរ ១​គូ​, មាន់ស្ងោរ ១​គូ ។​

​គេ​រៀប​តុ​១ តូច​ទាប​ក្រាល​ពូក ដាក់​ខ្នើយ​តូច​១ ពីមុខ​តុ គឺ​ពី​ខាងកើត គេ​ក្រាស់​ព្រំ ហើយ​រៀប​គ្រឿង​ពលីការ ដូច​មាន​ខាងលើនេះ វេលា​ប្រមាណ​យាម ២ គឺ​ម៉ោង ១០​ព្រឹក គេ​អញ្ជើញ​ព្រះខ័ន​មក​ដាក់​តម្កល់​លើ​ពូក ដាក់​ចុង​ទៅខាង​ត្បូង គល់​ទៅខាង​ជើង ហើយ​ពួក​ព្រាហ្មណ៍ ៨​នាក់​សូត្រ​បូជា ស្រេច​ហើយ​អញ្ជើញ​ទុក​កន្លែង​ដើម​វិញ ។​ ​ការ​ហូត​ព្រះខ័ន​នេះ​ចេញពី​ស្រោម មានកំណត់​ហូត​បានតែ​ក្នុង​ថ្ងៃ​អង្គារ​ដែលមាន​ធ្វើ​ពិធី​ពលិការ ថ្ងៃ​ឯទៀត​ដូច​យ៉ាង​ថ្ងៃ​ព្រហស្បតិ៍ និង​ថ្ងៃ​សៅរ៍ សូម្បី​មាន​ពលីការ​ក៏​ហូត​មិនបាន ។​ ​លោក​ថា ព្រះខ័នរាជ្យ​អង្គ​នេះ ជា​របស់បុរាណ សង្កេតមើល​លក្ខណៈ​ក៏​គួរ​ជឿ​ដូច្នោះ​ពិត តាម​ក្នុង​រាជពង្សាវតារ​ថា សាង​ឡើង​ក្នុង​រជ្ជកាល​ព្រះបាទ​សម្ដេចព្រះ​កេតុមាលា រួម​វេលា​ប្រមាណ​ជាង ១០០០​ឆ្នាំ​ហើយ រាប់​ជា​របស់បុរាណ​ដោយ​ពិត ។

«​លក្ខណៈ​ព្រះខ័នរាជ្យ​» ផ្លែ​ព្រះខ័ន មានមុខ​ទាំងសងខាង រាង​ប្រហែល​នឹង​ស្លឹក​ស្រូវ ខ្នាត​វាស់​រួម​ពី​ដង​ដល់​ចុង​ស្រោម​ ១ ម ០៨៧ ​បណ្ដោយ​ទាំង​ដង​ទាំង​ផ្លែ​ ១ ម ០០៧ ​បណ្ដោយ​ផ្លែ​ ០ ម ៧២ ទទឹង​ផ្លែ​ ០ ម ០៦ បណ្ដោយ​ដង​ប្រវែង ០ ម ២៨៧ បណ្ដោយ​ស្រោម​ ០ ម ៨០ ​ទទឹង​ស្រោម​ ០ ម ០៨៥ ។ ​ក្បាច់រចនា៖ នៅ​គល់​ផ្លែ​និង​តាម​ជួរ​កណ្ដាល​ផ្លែ​មាន​ក្បាច់ វៀរតែ​មុខ​និង​ចុង​, នៅ​រវាង​ក្បាច់​ខាង​គល់​ផ្លែ​ទាំងសងខាង មាន​រូប​ព្រះឥន្ទ​គង់​លើ​ដំរី​ក្បាល​បី និង​រូប​ព្រះ​វិស្ណុ​ឈរលើ​ក្បាល​រាហូ ។ ដង​មាស​ក្បាច់​សុស ហើយ​បញ្ចុះ​ថ្នាំ​ពណ៌ ចុង​ដើមដង​មាន​ប្រដាប់​ត្បូង​ផ្សេងៗ​ជាច្រើន​គ្រាប់ ។​ ​ស្រោម​មាស មាន​រចនា​សុស រវាង​កណ្ដាល​ស្រោម​មាន​រូប​ព្រះ​វិស្ណុ និង​ព្រះរាម​គង់​លើ​ពាហនៈ​ផ្សេងៗ គឺ​នៅ​ខាងចុង​ស្រោម​ឬ​នៅ​ខាងលើ​បង្អស់ រូប​ព្រះ​វិស្ណុ​ព្រះហស្ដ​៤ គង់​លើ​គ្រុឌ នោះ​ចាប់​នាគ​ដោយ​ជើង​ទាំងសងខាង​, តម​ក ៥​រូប គេ​ស្មានថា រូប​ព្រះរាម​គង់​លើ​ស្ដេច​ពានរ​ផ្សេងៗ គឺ​គង់​លើ​មហាជម្ពូ​១, គង់​លើ​ពាលី​១, គង់​លើ​សុគ្រីព (​សុ​គ្រី​វៈ​) ១, គង់​លើ​អង្គទ​១, គង់​លើ​ហនុមាន​១ ។​

យ៉ាងណាមិញ នៅ​ចុង​សតវត្ស​ទី​១៤ ប្រទេស​សៀម បាន​ដណ្ដើម​កា ន់​កា ប់​ក្រុង​អង្គរ មួយ​លើក​ជា​ពីរ​លើក។ ប្រការ​ដែល​ធ្វើ​អោយ​ខ្មែរ​ចា ញ់​ដៃ​សៀម ដូច្នេះ មួយ​ផ្នែក​មក​ពី​ល្បិច​ស្ម័ គ្រ​ស្លា ប់​របស់​ពួក​សៀម ដែល​ធ្វើ​យ៉ាង​ណា​អោយ​តែ​វា យ​ដណ្ដើម​យក​កម្ពុជា បាន និង​មួយ​ផ្នែក​ទៀត​មក​ពី​ខ្មែរ​ឆាប់​ជឿ​ទុក​ចិត្ត​ល្បិច​បោកប្រាស់​របស់​ខ្មាំង​សត្រូវ​ផង។

ខ.៥ ព្រះបាទ​សុរិយោវង្ស (ឆ្នាំ​១៣៥៧-ឆ្នាំ​១៣៦៦ ឬ​ឆ្នាំ​១៣៦៣)
ក្នុង​ពេល​ដែល​មហា​នគរ​ធ្លា ក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​សៀម លើក​ទី​១​នេះ សៀម បាន​កាន់​កាប់ និង​គ្រ ប់គ្រ ង​ប្រទេស​កម្ពុជា អស់​រយៈពេល​ជាង ៤​ឆ្នាំ គឺ​ពី​ឆ្នាំ​១៣៥៣ ដល់​ឆ្នាំ​១៣៥៧។ ឯកសារ​ខ្លះ​ថា​រយៈពេល ៦​ឆ្នាំ ហើយ​ពេល​នោះ ព្រះ​រាមា​ធិបតី​ស្ដេច​សៀម បាន​ដាក់​បុត្រា​ខ្លួន​បី​នាក់​អោយ​សោយរាជ្យ​បន្តបន្ទាប់​គ្នា​នៅ​ក្រុង​អង្គរ គឺ​ចៅ​បាសាត ដែល​សោយរាជ្យ​បាន​ប្រមាណ​ជាង​មួយ​ឆ្នាំ ហើយ​ឈឺ​សុគត​ទៅ។ ចៅ​បាអាត សោយរាជ្យ​បាន​ប្រមាណ​ជាង​មួយ​ឆ្នាំ​ដែរ ហើយ​ឈឺ​សុគត​ទៅ​ទៀត។ ហើយ​បុត្រា​ទី​៣ គឺ​ចៅ​កំបង់ពិសី ដែល​សោយរាជ្យ​បាន​តែ​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ ក៏​សុគត​ក្នុង​សង្គ្រាម​ជាមួយ​ខ្មែរ ដែល​ក្រោក​រំដោះ​ជាតិ​ក្រោម​ការ​ដឹក​នាំ​របស់​ព្រះ​សុរិយោវង្ស។

ព្រះបាទ​សុរិយោវង្ស ជា​ព្រះអនុជ​របស់​ព្រះបាទ​លំពង្សរាជា ដែល​ទ្រង់​ចេញ​ទៅ​កេណ្ឌ​ទ័ព​មក​ជួយ​ក្រុង​អង្គរ ក្នុង​ពេល​ដែល​សៀម ឡោមព័ទ្ធ​រាជធានី​អង្គរ​នោះ។ លុះ​វាយ​ចាញ់​សៀម ហើយ ព្រះអង្គ​ទ្រង់​បាន​ភៀស​ព្រះ​កាយ​ទៅ​ស្នាក់នៅ​ប្រទេស​ឡាវ “ឡាន​សាង”។ ពេល​ដែល​ដឹង​ថា ក្រុង​អង្គរ បាន​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​សៀម ហើយ ព្រះចៅ​លាវ​ចំប៉ាសាក់ បាន​ជួយ​ទទួល​ទំនុក​បម្រុង រួច​ថ្វាយ​ពល​លាវ​ចំនួន ១.៥០០​នាក់ និង​គ្រឿង​សាស្ត្រាវុធ​ជាច្រើន ថ្វាយ​ព្រះអង្គ​សុរិយោវង្ស រួច​ព្រះអង្គ​បាន​នាំ​ទ័ព​នោះ​វាយ​សង្កត់​ខេត្ត​ខ្លះ ដែល​ចុះ​ចូល​ជាមួយ​សៀម រួច​ទ្រង់​មក​បោះ​ទីតាំង​កេណ្ឌ និង​ហាត់​ហ្វឹកហ្វឺន​ទ័ព​នៅ​ទួល​បាសាន ស្រុក​ស្រីសន្ធរ។ លុះ​ប្រជុំ​ទ័ព​បាន​គ្រប់គ្រាន់​ហើយ ព្រះអង្គ​ក៏​ទ្រង់​លើក​ទ័ព​តាម​ផ្លូវ​គោក​ផង តាម​ផ្លូវ​ទឹក​ផង ចូល​វាយ​រំដោះ​ក្រុង​អង្គរ បាន​មក​វិញ​ក្នុង​ឆ្នាំ​១៣៥៧ នៃ​គ.ស ហើយ​ស្ដេច​សៀម កំបង់ពិសី ដែល​សោយរាជ្យ​នៅ​អង្គរ នោះ ក៏​សុគត​ក្នុង​សង្គ្រាម​នោះ​ទៅ។

ក្រោយ​ពី​បាន​ទទួល​ជោគជ័យ​ជា​ស្ថាពរ​ហើយ ហើយ​ទទួល​បាន​ព្រះបញ្ចកកុធភណ្ឌ ឬ​រាជកកុធភណ្ឌ គឺ​គ្រឿង​សម្រាប់​រាជ្យ​ដែល​មាន ១ ព្រះមកុដ​រាជ ២ ព្រះវាលវិជនី គឺ​ផ្លិត​ដែល​ធ្វើ​ពី​រោម​សត្វ ៣ ព្រះ​ខ័ន​ជ័យ ៤ ព្រះ​ស្វេត​ឆ័ត្រ និង ៥ ព្រះសុវណ្ណបាតុការ គឺ​ស្បែក​ជើង​មាស ដែល​ពួក​មេ​ទ័ព និង​បាគូ​ព្រាហ្មណ៍​បុរោហិត រំដោះ​យក​ទៅ​លាក់​ទុក​ពេល​ដែល​សៀម វាយ​បែក​ក្រុង​អង្គរ នោះ ព្រះអង្គ​សុរិយោវង្ស ក៏​ទ្រង់​ទទួល​រាជាភិសេក​ជា​ស្ដេច​ផែនដី ដោយ​មាន​ព្រះនាម​ក្នុង​រាជ្យ​ថា ព្រះបាទ​សម្ដេច​ព្រះ ស្រីសុរិយោវង្ស។ ក្នុង​រាជ្យ​របស់​ព្រះអង្គ ខ្មែរ​បាន​វាយ​កម្ចាត់​ដេញ​សៀម អោយ​ចេញ​ផុត​ពី​ខេត្ត​នគររាជ​សីមា និង​ខេត្ត​បស្ចិមបុរី។ ហើយ​នៅ​ភាគ​ខាង​កើត​វិញ ព្រះអង្គ​បាន​រៀបចំ​អោយ​មាន​ប្រក្រតី​ភាព​ឡើង​វិញ រវាង​ព្រំប្រទល់​ដែន​ខ្មែរ និង​នគរ​ចំប៉ា។
ព្រះបាទ​សុរិយោវង្ស ទ្រង់​សោយរាជ្យ​នៅ​រាជធានី​អង្គរ រហូត​ដល់​ឆ្នាំ​១៣៦៣ ហើយ​ទ្រង់​សោយ​ទិវង្គត​នៅ​ទីនោះ​ដោយ​រោគាពាធ។ ឯកសារ​ខ្លះ​ថា ព្រះអង្គ​ទ្រង់​សោយ​ទិវង្គត​នៅ​ឆ្នាំ​១៣៦៦ នៃ​គ.ស គឺ​មាន​រយៈពេល​ខុស​គ្នា​បី​ឆ្នាំ​ទៅ​វិញ។

ខ.៦ ព្រះបាទ​បរមរាមា (ឆ្នាំ​១៣៦៦-ឆ្នាំ​១៣៧៣)
ក្រោយ​ពី​ពេល​ដែល​ព្រះបាទ​សុរិយោវង្ស ជា​ព្រះមហាក្សត្រ​ដែល​បាន​រំដោះ​ប្រទេស​អោយ​រួច​ផុត​ពី​ការ​ជិះ​ជាន់​របស់​សៀម ទ្រង់​សោយ​ទិវង្គត​ទៅ ព្រះរាជវង្សានុវង្ស​សេនាបតី​មន្ត្រី​ទាំង​ពួង បាន​ជ្រើស​រើស​ក្មួយ​របស់​ព្រះអង្គ ព្រះនាម​បរមរាមា ដែល​ជា​ព្រះរាជបុត្រ​របស់​ព្រះលំពង្សរាជា អោយ​ឡើង​គ្រង​រាជ្យ​ស្នង​ព្រះអង្គ​នៅ​ឆ្នាំ​១៣៦៦។ ឯកសារ​ខ្លះ​ថា​ឆ្នាំ​១៣៦៩ នៃ​គ.ស។ នៅ​ក្នុង​រាជ្យ​ព្រះអង្គ ព្រះបាទ​បរមរាមា បាន​ចង​ស្ពាន​មាន​មេត្រី​ជាមួយ​ព្រះចៅ​ហុងវូ នៃ​រាជ្យ​វង្ស​មីង នៃ​ប្រទេស​ចិន។ ហើយ​ចំណែក​ប្រទេស​សៀម វិញ ក៏​ពុំ​បាន​មក​ឈ្លាន​ពាន​ខ្មែរ​ទៀត​ទេ ព្រោះ​រវល់​ជាប់​ដៃ​ក្នុង​ការ​ប្រយុទ្ធ​ជាមួយ​ក្សត្រ​បុរី​ជាច្រើន នៅ​ភាគ​ខាង​ជើង​នៃ​រាជធានី​ស្រីព្ឋយុធ្យា។ ព្រះបរមរាមា ទ្រង់​បាន​សោយរាជ្យ​គ្រប់គ្រង​ប្រទេស​ដោយ​សុខ​សន្តិភាព​រហូត​ដល់​ឆ្នាំ​១៣៧៣ ក៏​ទ្រង់​ប្រឈួន​ជា​ទម្ងន់ ហើយ​សុគត​ទៅ។

ខ.៧ ព្រះបាទ​ធម្មាសោករាជ (ឆ្នាំ​១៣៧៣-ឆ្នាំ​១៣៨៣ ឬ​ឆ្នាំ​១៣៩៣) និង​ការ​បែក​អង្គរ​លើក​ទី​២
ក្រោយ​ពី​ពេល​ដែល​ព្រះបរមរាមា ទ្រង់​សោយ​ទិវង្គត​ទៅ ប្អូន​ជីដូន​មួយ​របស់​ព្រះអង្គ ដែល​ជា​ព្រះរាជបុត្រ​ព្រះ​មហាឧបរាជ​សុរិយោទ័យ ដែល​បាន​សុគត​ក្នុង​បន្ទាយ​មហា​នគរ​ក្នុង​គ្រា​ធ្វើ​សង្គ្រាម​ជាមួយ​សៀម ពី​មុន​នោះ បាន​ឡើង​សោយរាជ្យ​ស្នង ដោយ​មាន​ព្រះនាម​ក្នុង​រាជ្យ​ថា ព្រះបាទ​សម្តេច​ព្រះ រាជឱង្ការ ព្រះធម្មាសោការាជរាជា។ នៅ​ក្នុង​រាជ​របស់​ព្រះអង្គ ស្ដេច​សៀម ដែល​ឯកសារ​ខ្លះ​ថា​ឈ្មោះ​រាមាសូរ ខ្លះ​ថា​បរមរាជា ជា​ចៅ​ព្រះរាមាសូរ បាន​លើក​ទ័ព​មក​ឈ្លាន​ពាន​ប្រទេស​ខ្មែរ​ជា​ថ្មី។ ក្នុង​ការ​វាយ​លុក​លើក​នេះ ទ័ព​សៀម បាន​មក​ព័ទ្ធ​ក្រុង​អង្គរ អស់​រយៈពេល ៧​ខែ តែ​វាយ​យក​ក្រុង​អង្គរ ពុំ​បាន។ ស្ដេច​សៀម ក៏​ប្រើ​ល្បិច​ធ្វើ​ជា​ដាក់​ទោស​វាយ​ដំ និង​លាក់​ថ្ងាស​ខ្វែង​ជើង​ក្អែក ដល់​ទាហាន​ស្ម័គ្រ​ស្លា ប់​របស់​សៀម ៦​នាក់ រួច​ធ្វើ​ល្បិច​ជំរុញ​អោយ​មក​សុំ​ចុះ​ចូល​នឹង​ខ្មែរ។ ដោយ​បាន​ឮ​ដំណឹង​មិន​ពិត​ផ្សេងៗ​ផង និង​ដោយ​បាន​ឃើញ​ទាហាន​សៀម ពីរ​នាក់ ក្នុង​ចំណោម​ទាំង ៦​នាក់​នោះ ស្លាប់​នៅ​ចំពោះ​មុខ​ផង ខ្មែរ​ក៏​ជឿ​ស៊ប់ ហើយ​ព្រម​ទទួល​យក​អាសា​ទាហាន​ទាំង​នោះ ជួយ​ទំនុក​បម្រុង​ព្យាបាល​អោយ​ជា ហើយ​អនុញ្ញាត​អោយ​រស់ និង​ធ្វើ​ការ​នៅ​ក្នុង​រាជធានី​អង្គរ។

ទីបំផុត ពេល​បាន​ឱកាស​ល្អ​ហើយ គឺ​ឃើញ​ខ្មែរ​ជឿ​ស៊ប់ ទុក​ចិត្ត​ខ្លួន​គ្មាន​ស ង្ស័យ​អ្វី​ហើយ ពួក​សៀម ដែល​សុំ​ចុះ​ចូល​ទាំ ៤​នាក់ ក៏​នាំ​គ្នា​លប​យក​ដែកគោល​ទៅ​ស្ល ង់​កាំ ភ្លើង​ធំ​ទាំងអស់ ដែល​ដាក់​លើ​កំផែង​ជុំវិញ​ក្រុង​អង្គរ បាន​ទាំងអស់ រួច​ក៏​សរសេរ​សំបុត្រ​ដាក់​នឹង​ព្រួញ បា ញ់​ទៅ​អោយ​គ្នា​គេ​ជា​សញ្ញា (នេះ​បើ​តាម​ឯកសារ​មហា​បុរស​ខ្មែរ)។ ស្ដេច​សៀម ដែល​ជា​មេ​ទ័ព​ធំ ឃើញ​បាន​ឱកាស​ល្អ​ហើយ ក៏​លើក​ទ័ព​វា យ​សន្ធា ប់​ចូល​ក្រុង​អង្គរ តាម​គ្រប់​ទិស។

ឯ​ទាហាន​សៀម បង្ក ប់​លប​លួ ច​ដុត​ឃ្លាំ ង​អា វុធ​ក្នុង​ក្រុង​អង្គរ ហើយ​នៅ​ពេល​ប្រយុ ទ្ធ​ខ្លាំង ពួក​នេះ​លប​ទៅ​បើក​ទ្វារ​ទិស​ខាង​លិច​អោយ​របើក​ឡើង។ ពិត​មែន​តែ​ទ័ព​ខ្មែរ​អាច​ស ម្លា ប់​ខ្មាំ ង​បង្កប់​ទាំង ៤​នាក់​បាន​មែន ប៉ុន្តែ​ទីបំផុត ក្រុង​អង្គរ​ត្រូវ​ធ្លា ក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​ពួក​សៀម សាជាថ្មី​នៅ​ឆ្នាំ​១៣៩៣។ ខ្លះ​ថា​នៅ​ឆ្នាំ​១៣៨០។ ចំណែក​ឯ​ព្រះបាទ​ធម្មាសោការាជ ក៏​ទ្រង់​សុគត​ក្នុង​សង្គ្រាម​នោះ​ទៅ។ ក្រោយ​ពី​បាន​ទទួល​ជ័យ​ជម្នះ​ហើយ ស្ដេច​សៀម បាន​អភិសេក​ពញាព្រែក ជា​បុត្រ​របស់​ព្រះអង្គ​អោយ​ឡើង​សោយរាជ្យ​ក្នុង​ក្រុង​អង្គរ មាន​នាម​ថា ព្រះ​ឥន្ទរាជា ឬ​ព្រះឥន្ទ​កុមារ នៅ​ឆ្នាំ​១៣៩៤ ហើយ​សៀម ដឹក​ជញ្ជូន​ទ្រព្យ​សម្បត្តិ និង​ឯកសារ​ដ៏​មាន​តម្លៃ​ផ្សេងៗ ហើយ​កៀរ​យក​គ្រួសារ​ខ្មែរ​ប្រមាណ ៧​ម៉ឺន​នាក់ នាំ​ជា​ឈ្លើ យ​របស់​គេ​ផង ៕

ចង់ជ្រាបច្បាស់សូមទស្សនាវីដេអូនៅខាងក្រោម៖

Click to comment

You must be logged in to post a comment Login

Leave a Reply

Trending

Copyright © 2020