Connect with us

ប្រវត្តិសាស្ត្រ

អស្ចារ្យណាស់!​ មហាបុព្វបុរសខ្មែរ ពិតជាមានមហាស្នាដៃគ្មានពីលើលោកមែន, សូម្បីបរទេសក៏ទាល់ប្រាជ្ញា!…(វីដេអូ)

Published

on

KHB/សៀមរាប៖ គាំទ្រស្នាដៃដូនតាខ្មែរ ប្រាសាទមេបុណ្យខាងលិចជាប្រាសាទបុរាណខ្មែរមានទីតាំងស្ថិតនៅលើដីទួលមួយកន្លែង ចំកណ្តាលបារាយណ៍ខាងលិច ក្នុងខេត្តសៀមរាប។ប្រាសាទនេះត្រូវបានស្ថាបនាឡើងនៅអំឡុងពាក់កណ្តាលសតវត្សទិ១១នៃគ្រិស្តសករាជក្នុងរាជ្យព្រះបាទឧទ័យទិត្យវរ្ម័នទី២ ដើម្បីឧទ្ទិសដល់បុព្វការីជនរបស់ព្រះអង្គនៅសតវត្សទី១១។ ប្រាសាទមេបុណ្យខាងលិច មានទីតាំង នៅលើដីទួល ចំកណ្តាល បារាយណ៍ ខេត្តសៀមរាប ត្រូវបានស្ថាបនាឡើង ក្នុងកំឡុង ពាក់កណ្តាល​សតវត្សទី១១

​​រាជ្យព្រះបាទឧទយាទិត្យវរ្ម័នទី២ សង់ឡើងដោយមាន កំពែងមួយជាន់ ធ្វើអំពីថ្មភក់ ហ៊ុមព័ទ្ធស្រះទឹកធំមួយ ​ដែលគេជីក​នៅលើដី​ទួលនោះ។កំពែងខាងកើត​ មានរចនាជា​ថែវ ​មាន​បង្អួចធំល្មម ស្ថិតនៅដាច់ៗពីគ្នា និងមាន គោបុរៈចូល ចំនួនបី,មួយនៅចំកណ្តាល និង ​ពីរទៀត​នៅចុងសងខាង​ថែវ។ នៅចំកណ្តាលស្រះទឹកខាងក្នុង ​មានសំណង់ ធ្វើអំពីថ្មភក់​មានរាងមូល របៀបដូចជាអណ្តូងទឹក មានអង្កត់ផ្ចិត ប្រហែល៣ម៉ែត្រ។ តាមរយៈការធ្វើកំណាយ នៅឆ្នាំ១៩៣៩ គេបានរកឃើញ រូបបដិមាមួយអង្គ ​ក្នុងឥរិយាបថផ្ទំ ប៉ុនែ្ត មានលក្ខណៈជាព្រះវិស្ណុ ។

យ៉ាងណាមិញ លោក ជីវតាក្វាន់ បេសកជននៃចក្រភពចិន ដែលបានមកដល់ទីក្រុងអង្គរ នៅកំឡុងឆ្នាំ១២៩៥ បានបញ្ជាក់ថា ប្រាសាទមេបុណ្យខាងលិច ​ត្រូវបានស្ថាបនាឡើង ​ស្របតាមអត្ថន័យ នៃ​រឿងកំណើតព្រះព្រហ្ម។ មានន័យថា មុនការចាប់បដិសន្ធិពិភពថ្មី ព្រះវិស្ណុបានផ្ទំធ្វើសមាធិ លើពស់អនន្តៈ បណ្តែតខ្លួន លើផ្ទៃទឹកសមុទ្រ អស់កាលដ៏យូរ។ បន្ទាប់មក ក៏មានឈូកមួយដើម ដុះចេញពីផ្ចិតរបស់ព្រះអង្គ ហើយនៅលើផ្កាឈូកនោះ មានលេចចេញរូបព្រះព្រហ្ម កំពុងគង់ធ្វើសមាធិ ដែលជាតំណាងនៃ ការកកើតជាភពជីវិតថ្មី ៕

វីដេអូ៖

Click to comment

You must be logged in to post a comment Login

Leave a Reply

Trending

Copyright © 2020