Connect with us

ប្រវត្តិសាស្ត្រ

ពពួកស ត្វដ៏អា.ថ៌កំ.បាំងកាលសម័យអង្គរ…(វីដេអូ)

Published

on

KHB/សៀមរាប៖ ប្រាសាទអង្គរវត្ត ឬប្រាសាទអង្គរតូចមានទីតាំងស្ថិតនៅភាគខាងជើងនៃក្រុងសៀមរាបនៃខេត្តសៀមរាប ដែលមានចម្ងាយចំនួន ៧គីឡូម៉ែត្រពីទីរួមខេត្តសៀមរាបតាមផ្លូវកូម៉ៃ ឬផ្លូវសាលដឺហ្គោល។ ប្រាសាទអង្គរវត្តជាប្រាសាទព្រហ្មញ្ញសាសនាធំបំផុត និងជាវិមានសាសនាដ៏ធំបំផុតនៅក្នុងលោក។ ប្រាសាទនេះត្រូវបានកសាងឡើងដោយព្រះបាទសូរ្យវរ្ម័នទី២ ដែលជាស្នាដៃដ៏ធំចម្បងអស្ចារ្យ និងមានឈ្មោះល្បីល្បាញរន្ទឺសុះសាយទៅគ្រប់ទិសទីលើពិភពលោក។ ប្រាសាទនេះសាងសង់ឡើងនៅដើមសតវត្សទី១២ ដែលស្ថិតនៅក្នុងរាជធានីយសោធរបុរៈ។ ប្រាសាទនេះជាប្រាសាទតំណាងឱ្យភ្នំសុមេរុ។

ប្រាសាទអង្គរវត្តជាប្រាសាទកសាងឡើង ដើម្បីឧទ្ទិសដល់ព្រះវិស្ណុ។ ប្រាសាទនេះជាប្រាសាទដែលនៅគង់វង្សល្អបំផុតនៅក្នុងតំបន់អង្គរនេះ វាគឺជាប្រាសាទតែមួយគត់ដែលបានបន្សល់ទុកនូវមជ្ឈមណ្ឌលសាសនាដ៏សំខាន់មួយចាប់តាំងពីមូលដ្ឋានគ្រឹះរបស់ខ្លួន ដំបូងព្រហ្មញ្ញសាសនាបូជាដល់ព្រះវិស្ណុ រហូតដល់សម័យក្រោយមក បានប្រែក្លាយជាបូជដ្ឋានព្រះពុទ្ធសាសនា។ ប្រាសាទនេះស្ថិតនៅក្នុងរចនាបថអង្គរវត្តនៃស្ថាបត្យកម្មខ្មែរ។

ប្រាសាទអង្គរវត្តបានក្លាយជានិមិត្តរូបនៃប្រទេសកម្ពុជា ដែលរំលេចលើទង់ជាតិរបស់ប្រទេសកម្ពុជាជារូបភាពតំណាងប្រទេសជាតិខ្មែរ ។ ប្រាសាទត្រូវបានរចនាដើម្បីតំណាងភ្នំព្រះសុមេរុ ដែលជាទីលំនៅរបស់អាទិទេព និងទេវតាក្នុងទេវកថាហិណ្ឌូ ដែលមានកសិណ ឬគូទឹកព័ទ្ធជុំវិញប្រហែលជា ១៦គីឡូម៉ែត្រ ចំណែកកសិណពិតប្រាកដរបស់ប្រាសាទ មានបណ្តោយប្រវែង ១៥០០ម៉ែត្រ x ទទឹង១៣០០ម៉ែត្រ លើ២០០ម៉ែត្រ ផ្លូវធំដើរចូលពីទិសខាងលិចទៅដល់ប្រាសាទកណ្តាលមានប្រវែង ២៥០ម៉ែត្រ

ឯកំពូលកណ្ដាលខ្ពស់ធំជាងគេបំផុតរបស់នគរវត្ដ មានកម្ពស់ ៦៥ម និងជញ្ជាំងខាងក្រៅវែងគឺជាថែវមានបីជ្រុង ដែលថែវនីមួយៗឡើងខ្ពស់ទៅថែវដែលជាប់គ្នា។ នៅចំកណ្ដាលនៃប្រាសាទបញ្ឈរនូវជួរចតុរង្គនៃប៉ម។ មិនដូចប្រាសាទនៅតំបន់អង្គរភាគច្រើនទេ អង្គរវត្តបែរមុខទៅទិសខាងលិច តាមការស្រាវជ្រាវរបស់អ្នកសិក្សាបានវែកញែកថាជាចំណុចសំខាន់នៃប្រាសាទនេះ។ ប្រាសាទនេះត្រូវបានគេកោតសរសើរដោយសារភាពសម្បើម និងរុងរឿងនៃស្ថាបត្យកម្មនេះ ចម្លាក់ដែលលាតសន្ធឹង និងដោយសារស្ថាបត្យកម្មខ្មែរមានរូបអប្សរា និងទេវតា ដែលឆ្លាក់នៅលើជញ្ជាំងប្រាសាទ។

ទន្ទឹមនឹងនេះ ភ្លៀងខ្យល់រ ន្ទះ និងកត្តាគ្រោះធ ម្មជាតិសព្វបែបយ៉ាងដែលបានកើតមានឡើងក៏បានធ្វើឲ្យមជ្ឈដ្ឋានភាវះផ្សេងៗមានការប្រែប្រួលនោះដែរ។ ខណៈធម្មជាតិសម្បូរបែប សត្វមានជីវិតជាច្រើនក៏បានរស់រានដោយពឹងលើចំណីជុំវិញខ្លួន ហើយពេលខ្លះធម្មជាតិក៏មិនអាចអំណោយផលរហូតនោះទេ ក្នុងនោះទឹកជំនន់ក៏បានបង្កអោយសត្វមានជីវិតតូចៗជាច្រើនរ ងគ្រោ ះមិនយូរប៉ុន្មានសត្វធំៗក៏មានភាពស្រែកឃ្លាន ហើយចា ប់ផ្តើមធ្វើការស្វែងរកសត្វតូចៗយកមកធ្វើជាចំណី និងផ្លាស់ទីទៅគ្រប់ទីកន្លែងដើម្បីគេ ចពីគ្រោ ះធម្មជាតិទាំងឡាយ តើអ្នកគិតថាពពួកសត្វទាំងនោះទៅលាក់ខ្លួ ននៅទីណា?

បើប្រិយមិត្តអ្នកអាន ចង់ជ្រាបឲ្យកាន់តែច្បាស់នោះសូមទស្សនានូវវីដេអូនៅខាងក្រោម៖

វីដេអូ៖

Click to comment

You must be logged in to post a comment Login

Leave a Reply

Trending

Copyright © 2020