Connect with us

ប្រវត្តិសាស្ត្រ

ភ្ញា.ក់ផ្អើល!! រកឃើញរឿងអា.ថ៌កំ.បាំងដ៏អស្ចារ្យទាំង ៥ អាយុកាលរាប់លានឆ្នាំមុននៅកម្ពុជាយើង…(វីដេអូ)

Published

on

KHB ៖ កម្ពុជា​ជា​ទឹកដី​ប ង្កប់​ទៅ​ដោយ​រឿងរ៉ាវ​អា ថ៌កំ បាំង​ជាច្រើន​ ​ដែល​អ្នកស្រាវជ្រាវ​នៅតែ​ប ន្ត​រុករក​ដើម្បី​បកស្រាយ​ ពី​ទឹកដី​ដ៏​អច្ឆរិយ​មួយ​នេះ​ ​។​ ​ប្រាង្គ​ប្រាសាទ​ ​សិលា​ចារិក​ ​មាន​ស្ទើរគ្រប់​ទីកន្លែង​ ​ហើយ​សុទ្ធតែ​ប ង្កប់​ទៅ​ដោយ​អាថ៌កំ បាំ ង​រាប់ពាន់​ឆ្នាំ​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​និង​បង្កើត​បាន​ជា​ចម្ងល់​មិន​ចេះ​ចប់​ដល់​កូនចៅ​ជំនាន់​ក្រោយ​ ​។​ ​តួ​យ៉ាង​ថ្មី​ៗ​នេះ​អ្នកស្រាវជ្រាវ​បាន​រក​ឃើញ​នូវ​អាថ៌កំបាំង​មួយចំនួន​ពាក់ព័ន្ធ​នឹង​ប្រវត្តិ​នៃ​ការ​កកើត​ទឹកដី​កម្ពុជា​គួរឲ្យ​ព្រឺ​សម្បុរ​បំផុត​ ​។​

​​​1​. ​រក​ឃើញ​ហ្វូ​ស៊ី​ល​ ​អាយុ​រាប់​លាន​ឆ្នាំ​ ​បង្កប់​អាថ៌កំបាំង​ការ​កកើត​ប្រទេស​កម្ពុជា​ ៖ យ៉ាងណាមិញ ​កាលពី​ខែកញ្ញា​ ​ឆ្នាំ២០១៧​ ​ក្រុម​ស្រាវជ្រាវ​ ​នៃ​នាយក​បេតិកភណ្ឌ​ ​នៃ​ក្រសួងបរិស្ថាន​បាន​រក​ឃើញ​ហ្វូ​ស៊ី​ល​ ​ខ្យង​ ​គ្រំ​ ​និង​ងាវ​សមុទ្រ​ក្នុង​ដែនជម្រកសត្វព្រៃ​គូលែន​ព្រហ្ម​ទេព​ ​ក្នុង​ខេត្តព្រះវិហារ​ដែល​អាច​មាន​អាយុ​រាប់​លាន​ឆ្នាំ​ ​។​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ពេលនោះ​ ​លឹម​ ​វណ្ណ​ច័ន្ទ​ ​អនុប្រធាន​ការិយាល័យ​អប់រំ​ផ្សព្វផ្សាយ​នៃ​ក្រសួងបរិស្ថាន​ ​លើកឡើង​ថា​ ​“​តាមរយៈ​នៃ​ការ​រក​ឃើញ​នេះ​ ​ក្រុមបច្ចេកទេស​អាច​សន្និដ្ឋាន​ថា​ ​ប្រទេស​កម្ពុជា​អាច​ធ្លាប់​ជា​បាតសមុទ្រ​”​។​ ​ដោយសារតែ​កង្វះ​អ្នក​ជំ​នាញ​ហ្វូ​ស៊ី​លនេះ​នៅ​មិន​អាច​វាស់​អាយុកាល​ពិតប្រាកដ​នៅឡើយ​ទេ​ ​ប៉ុន្តែ​លោក​អាច​សន្និដ្ឋាន​បាន​ថា​ ​ហ្វូ​ស៊ី​លនេះ​មាន​អាយុ​មិន​តិច​ជាង​រាប់​លាន​ឆ្នាំ​នោះ​ទេ​ ​។​

ទន្ទឹមនឹងនេះ ​ដុំ​ហ្វូ​សីល​ទាំងនោះ​មាន​រាង​ជាដុំ​ថ្ម​ ​ដែល​មាន​ផ្ដុំ​ទៅ​ដោយ​ងាវ​សមុទ្រ​ ​ងាវ​ ​ឬក៏​គ្រំ​ដែល​ត្រូវ​បាន​រក​ឃើញ​នៅ​លើ​ទួល​មួយ​ក្នុង​ភូមិសាស្ត្រ​នៃ​ដែនជម្រកសត្វព្រៃ​គូលែន​ព្រហ្ម​ទេព​ ​។​ ​លោក​ ​លឹម​ ​វណ្ណ​ច័ន្ទ​ ​បាន​រំពឹង​ថា​ ​ប្រសិន​ទីតាំង​នេះ​តំបន់​ដែល​រក​ឃើញ​ហ្វូ​ស៊ី​លត្រូវ​បាន​សិក្សា​ធ្វើ​កំណាយ​នោះ​ ​វា​នឹង​នាំទៅ​ដល់​ការ​ស្វែងយល់​ពី​ភាព​ចំណាស់​នៃ​ទឹកដី​របស់​កម្ពុជា​ ​ហើយ​អាច​ស្វែងយល់​ពី​ប្រភេទ​សត្វ​ដែល​មាន​ប្រវត្តិ​ក្នុង​ប្រទេស​កម្ពុជា​ ​។ ​

​2​.​ ​កំណាយ​ក្នុង​ល្អាង​នៅ​បាត់ដំបង​ ​រក​ឃើញ​ពី​ជីវិត​រស់នៅ​របស់​មនុស្ស​រាប់ពាន់​ឆ្នាំមុន​
​ក្រុម​អ្នកស្រាវជ្រាវ​កម្ពុជា​ ​និង​បារាំង​បាន​ធ្វើ​កំណាយ​នៅក្នុង​ល្អាង​ស្ពាន​ដែល​មាន​អាយុកាល​ប្រហែល​ ​៧០០០ឆ្នាំ​ ​ស្ថិតនៅ​ក្នុង​ភ្នំ​ទាក់​ទ្រាំង​ ​(​ពីមុន​ឈ្មោះ​ភ្នំ​នាគ​ត្រង់​)​ ​នៅ​ខេត្តបាត់ដំបង​ ​និង​បាន​រក​ឃើញ​ ​វត្ថុ​ប្រើប្រាស់​ ​និង​ ​សព​មនុស្ស​ដែល​មាន​អាយុកាល​រាប់ពាន់​ឆ្នាំ​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។​ ​អ្វី​ដ៏​គួរឲ្យ​ភ្ញាក់ផ្អើល​នោះ​ ​ក្នុង​កំណាយ​ស្វែងរក​ប្រភព​សកម្មភាព​នៃ​ការរស់នៅ​របស់​មនុស្ស​ ​ក្នុង​ល្អាង​ខាងលើ​ ​ក្រុម​អ្នកស្រាវជ្រាវ​ ​កម្ពុជា​ ​និង​បារាំង​ ​

បាន​ប្រទះឃើញ​សកម្មភាព​ក្នុង​ ​៣ដំណាក់កាល​៖​ ​ទី១​-​ ​ដំណាក់កាល​ថ្ម​បំបែក​ ​ស្ថិត​ក្នុង​ជម្រៅ​ជ្រៅ​ ​និង​មាន​អាយុកាល​ប្រហែល​ ​៧ម៉ឺន​ឆ្នាំ​ ​។​ ទី២​-​ ​ដំណាក់កាល​ថ្ម​បំបែក​មួយទៀត​ ​ដែល​ភាសា​បច្ចេកទេស​ហៅថា​ ​វប្បធម៌​ហាវ​ប៊ិន​ញៀន​ ​ដោយ​រក​ឃើញ​របស់របរ​ប្រើប្រាស់​ ​ដូចជា​ ​ឧបករណ៍​ថ្ម​បំបែក​ ​ថ្ម​រំលីង​ ​ភាជន៍​ ​គ្រឿងលម្អ​កាយ​ ​(​អង្កាំ​ ​និង​កងដៃ​ធ្វើ​ពី​ថ្ម​ ​និង​បន្តោង​ខ្សែក​ធ្វើ​ពី​ចង្កូម​)​ ​និង​សំណល់​ឆ្អឹង​សត្វ​ ​មាន​អាយុកាល​ពី​ ​៥ពាន់​ ​ទៅ​ ​១ម៉ឺន​ឆ្នាំ​ ​។​

ទី៣- ដំណាក់កាល​រក​ឃើញ​កន្លែង​ក ប់​ស.ព មានន័យថា ក្រោយ​ពី​វប្បធម៌​ថ្ម​បំបែ កម នុស្ស​មួយ​ក្រុម​ទៀត ដែល​ស្ថិត​ក្នុង​យុគ​ថ្ម​រំលីង ចេះ​ធ្វើ​កសិកម្ម លែង​រស់នៅ​ក្នុង​ល្អាង​នេះ ហើយ​បាន​យក​ល្អាង​ស្ពាន​ធ្វើ​ជា​កន្លែង​កប់​សព។ រហូត​មក​ដល់​ពេល​នេះ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក្រុម​ស្រាវជ្រាវ​បាន​រក​ឃើញ​សព​ចំនួន ៦ហើយ ដោយ​ផ្នូរ​នីមួយៗ​មាន​អាយុ ៣ពាន់​ឆ្នាំ​។
ល្អាង​ស្ពាន ស្ថិត​ក្នុង​ភូមិ​គីឡូ​៣៨ ស្រុក​រតនៈមណ្ឌល ខេត្ត​បាត់ដំបង ធ្វើ​ដំណើរ​ពី​ផ្លូវ​ជាតិ​លេខ​៥៧ ចម្ងាយ​ ៣គីឡូមែត្រ។ នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ មាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ ទៅ​ទស្សនា​មាន​ប្រមាណ ១០០​នាក់ ក្នុង​មួយ​ឆ្នាំៗ ។

សម្រាប់​ការ​ធ្វើ​កំណាយ​ល្អាង​នេះ ​ត្រូវ​ធ្វើឡើង​លើក​ដំបូង​ដោយ​លោកស្រី សេស៊ីល ម៉ូរ៉េ និង​លោក​រ៉ូឡង់ ម៉ូរ៉េ នៅ​ទសវត្សរ៍​ ១៩៦០ ។ រាល់​របស់​របរ​នានា ដែល​ត្រូវ​បាន​រកឃើញ​ ត្រូវរក្សា​ទុក​ក្នុង​សារមន្ទីរ​ខេត្ត​បាត់​ដំបង ។ 3​.​ ​រក​ឃើញ​គំនូរ​អាយុ​ជាង​ ​៣០០០ឆ្នាំ​នៅ​កម្ពុជា​ក្នុង​តំបន់​មួយ​គ្មាន​មនុស្ស​ទៅដល់​៖ ​កាលពី​ចុងឆ្នាំ២០១៧​ ​ក្រុម​សិក្សា​ស្រាវ​ជ្រាវ​ឧទ្យានុ​រក្ស​បាន​ទៅកាន់​កន្លែង​គំនូរ​ប្រវត្តិសាស្ត្រ​របស់​មនុស្ស​មាន​អាយុកាល​ជាង៣០០០ឆ្នាំ​នៅ​ចំណុច​ក្រសាំង​-​កា​ណម​ ​តំបន់​ឧទ្យានជាតិ​ជួរភ្នំ​ក្រវាញ​កណ្តាល​ ​ស្ថិតនៅ​ឃុំ​រកាត​ ​ស្រុក​ភ្នំក្រវាញ​ ​ខេត្តពោធិ៍សាត់​ ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មន្ត្រី​ឧទ្យានុ​រក្ស​បាន​ចុះ​ដល់ទី​តាំង​ដើម្បី​ពិនិត្យ​ ​ទីតាំង​នោះ​មិន​មាន​ប្រជាជន​ណា​បាន​មកដល់​កន្លែង​នេះ​នៅឡើយ​ទេ​ព្រោះ​ទីតាំង​ស្ថិត​ក្នុង​ព្រៃស្រោង​ឆ្ងាយ​ពី​ភូមិ​ ​ផ្លូវលំ​បា​ក​ខ្លាំង​ ​។​ ​តាម​ការ​បញ្ជាក់​របស់​លោក​ប្រធានមន្ទីរ​វប្បធម៌​ ​និង​វិ​ចិ​ត្រ​សិល្បះ​ខេត្ត​បាន​បញ្ជាក់​ថា​ ​ក្រុមការងារ​បច្ចេកទេស​របស់ក្រ​សួង​វប្បធម៌​ ​និង​វិ​ចិ​ត្រ​សិល្បះ​បាន​ទៅ​សិក្សា​ទីតាំង​នេះ​ដោយ​បញ្ជាក់​ថា​គំនូរ​នេះ​មាន​អាយុកាល​ប្រហែល​ជាង៣០០០ឆ្នាំ​មក​ហើយ​ ​និង​បន្ត​ស្រាវជ្រាវ​តាម​លក្ខណៈ​វិទ្យាសាស្ត្រ​បន្ថែម​ទៀត​ ​។​

​4​.​ ​រក​ឃើញ​ភស្តុតាង​ថ្មី​ប្រហែលជា​អតីត​រាជវាំង​បុរាណ​នៅ​ខ្នងភ្នំ​គូលែន​៖ ​កំណាយ​ស្រាវជ្រាវ​នៅ​ខ្នងភ្នំ​គូលែន​ ​កាល​ពី​ថ្មី​ៗ​នេះ​ ​បាន​រក​ឃើញ​ភស្តុតាង​ថ្មី​ ​ប្រហែលជា​អតីត​រាជវាំង​បុរាណ​ក្នុងរជ្ជកាល​ ​ព្រះបាទ​ជ័យវរ្ម័នទី២​ ​ក្នុង​សតវត្ស​ទី៩​ ​។​ ​ការ​ធ្វើ​កំណាយ​ស្រាវជ្រាវ​នេះ​ ​គឺ​ស្ថិត​លើ​ទីតាំង​ឈ្មោះ​ ​«​បន្ទាយ​»​ ​បច្ចុប្បន្ន​ហៅថា​ផ្ទះ​គូ​ចារ្យ​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នៅក្នុង​ឧទ្យានជាតិ​ព្រះ​ជ័យវរ្ម័ន​ ​នរោត្តម​ ​ភ្នំ​គូលែន​ស្ថិត​ក្នុង​សហគមន៍​តំបន់ការពារធម្មជាតិ​ព្រៃធំ​អន្លង់​ធំ​ ​ភូមិ​អន្លង់​ធំ​ ​ឃុំ​ខ្នងភ្នំ​ ​ស្រុក​ស្វាយលើ​ ​ខេត្តសៀមរាប​ ​។​ ​ក្នុង​កំណាយ​ស្រាវជ្រាវ​នោះ​ ​បាន​រក​ឃើញ​ចំណុច​ដែល​ពាក់ព័ន្ធ​នឹង​អតីត​រាជវាំង​ខ្មែរ​បុរាណ​ដូច​ខាងក្រោម​នេះ​ ​៖​ ​

•​ ​រក​ឃើញ​ផ្លូវចូល​ពី​ទិសខាងកើត​អគារ​សង់​ពី​ឥដ្ឋ​ ​•​ ​សំណង់​កណ្ដាល​នៃ​អគារ​នេះ​មាន​បី​ដំណាក់កាល​ដំណាក់​កាល់​ទី១​ ​ប្រហែលជា​ស្ថិត​ក្នុង​រាជ​ព្រះបាទ​ជ័យវរ្ម័នទី២ស្ថិត​ក្នុង​សតវត្ស​ទី៩​ ​បច្ចេកទេស​សំណង់​មាន​បង្ហាប់​គ្រឹះ​ដោយ​ប្រើ​ដី​ ​លាយ​ជាមួយ​កម្ទេច​ថ្មបាយក្រៀម​ ​គ្រួស​ ​បន្ទាប់មក​រៀប​ក្រវាត់​ពី​ឥដ្ឋ​មុននឹង​ធ្វើ​សំណង់​ខាងលើ​ ​។​ ​•​ ​ដំណាក់កាល​ទី២​ ​គឺ​ចាក់​ដី​កំរាស់៣០សង់ទីម៉ែត្រ​នៅ​លើ​កំ​រាល​ឥដ្ឋ​ដំណាក់កាល​ទី១​ ​បន្ទាប់មក​ក៏​រៀប​កម្រាលឥដ្ឋ​នៅ​ពីលើ​ ​ក្នុង​ដំណាក់កាល​នេះ​មិនទាន់​អាច​ធ្វើការ​សន្និដ្ឋាន​ថា​ធ្វើ​ពេលណា​នៅឡើយ​នោះ​ទេ​ ​ដោយសារ​មិនទាន់​មាន​ភស្តុតាង​គ្រប់គ្រាន់​ដើម្បី​ធ្វើការ​សន្និដ្ឋាន​បឋម​ ​។​ ​•​ ​ដំណាក់កាល​ទី៣​ ​ស្ថិត​ក្នុង​អំឡុង​ទសវត្សរ៍​ទី៦០រហូតដល់​ពេល​ប្រទេស​មាន​សង្គ្រាម​ ​។​ ​តាម​ការ​ ​សាកសួរ​ពី​ចាស់ទុំ​នៅ​តំបន់​នោះ​បាន​ឲ្យដឹង​ថា​ ​ក្នុង​ទសវត្ស​ទី៦០មាន​លោកតា​អាចារ្យ​ម្នាក់​បាន​មក​សង់ផ្ទះ​នេះ​ ​ដើម្បី​ធ្វើ​ធម៌​ ​បន្ទាប់ពី​ប្រទេស​មាន​សង្គ្រាម​ក៏​បាត់​ដំណឹង​គាត់​ចាប់ពី​ពេលនោះ​មក​ ​។​

​5​.​ ​រក​ឃើញ​ដើម​ធ្លក​ ​និង​គ្រាប់​ធ្លក​កប់​ក្រោម​បាត​ប្រសាទ​ភិ​មាន​អាកាស​អាច​ទាក់ទង​នឹង​រឿងព្រេង​នគរគោកធ្លក​៖ ​ក្រុម​អ្នកស្រាវជ្រាវ​ភ្ញាក់ផ្អើល​ខ្លាំង​ក្រោយ​រក​ឃើញ​ដើម​ធ្លក​ ​និង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គ្រាប់​ធ្លក​កប់​ក្រោម​បាត​ប្រសាទ​ភិ​មាន​អាកាស​ ​និង​បាន​ដាក់​កា​រស​និ​ដ្ឋាន​ថា​អាច​មានការ​ទាក់​នឹង​រឿងព្រេង​នគរគោកធ្លក​ ​។ ​ក្រុមសា្រ​វជ្រា​វ​បុរាណវិទ្យា​ ​MoDaThom​ ​(​ម៉ូដា​ធំ​)​ ​របស់​វិទ្យាស្ថាន​សាលា​បារាំង​ចុងបូព៌ាEFEO​ ​សហការ​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា​ ​បាន​និង​កំពុង​ស្រាវជ្រាវ​នៅក្នុង​បរិវេណ​អតីត​ព្រះបរមរាជវាំង​អង្គរធំ​ ​អស់​រយៈកាល​ជិត២០ឆ្នាំ​មក​ហើយ​ ។​

លទ្ធផល​ដែល​អស្ចារ្យ​នោះ​ ​គឺ​រឿងព្រេង​នគរគោកធ្លក​ដែល​លេចឮ​នៅ​សតវត្ស​ទី១៩​ ​ពិតជា​មានកំណើត​នៅ​អង្គរ​ ​ពោល​គឺ​មាន​ទាក់ទង​នឹង​ប្រាសាទភិមានអាកាស​ ​ត្បិត​ដើម​ធ្លក​និង​គ្រាប់​ធ្លក​បាន​ប្រទះឃើញ​នៅ​បាត​ប្រាសាទ​នេះឯង​.​.​.​នេះ​ជា​ទិន្នន័យ​ថ្មី​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​និង​ជា​ព័ត៌មាន​ដ៏​សំខាន់​សម្រាប់​សិក្សា​ពី​ប្រវត្តិ​កំណកំណើត​នៃ​រឿងព្រេង​នគរគោកធ្លក​ ​ដែល​ខ្មែរ​បាន​និទាន​តគ្នា​តាំង​ពីស.វទី១៩គ.ស​ ​មក​ ​។​ ​ចំពោះ​លោក​ ​Jacques​ ​Gaucher​ ​ប្រធាន​គម្រោង​ស្រាវជ្រាវ​ ​MoDaThom​ ​(​ម៉ូដា​ធំ​)​ភស្ដុ​តាង​នេះ​គឺជា​ទម្ងន់​មួយ​បញ្ជាក់​ថា​ ​ប្រវត្តិ​នគរគោកធ្លក​ប្រហែលជា​មានកំណើត​នៅ​តំបន់​អង្គរ​នេះ​មែន​ ​៕

Click to comment

You must be logged in to post a comment Login

Leave a Reply

Trending

Copyright © 2020

error: Please Contact Us for Info !!