Connect with us

ប្រវត្តិសាស្ត្រ

ប្រណីតភាពនៃមហាប្រាសាទបាពួន មុនពេលបា.ក់ធ្លា.ក់ ឃើញហើយស្រណោះមរតកដូនតាខ្មែរ (វីដេអូ)

Published

on

ប្រាសាទបាពួនគឺជាមហាសំណង់មានលក្ខណៈជាប្រាសាទភ្នំ តំណាងឱ្យភ្នំសុមេរុដែលជាទីស្ថានរបស់អាទិទេព ហើយនៅចំពីមុខតួប៉មរបស់ ប្រាសាទបែរមុខទៅទិសខាងកើតតំណាងឱ្យសិរីសួស្ដី មានស្ពានមួយប្រវែង២០០ម៉ែត្រ ទទឹងប្រវែង២.៥ម៉ែត្រ ទ្រដោយសសរមួយចំនួន ៥៤៧ដើម រៀបគ្នាជាជួរយ៉ាងស្មើ។ ដូនតាខ្មែរសង់ស្ពាននេះត្រូវបានប្រើប្រាស់សម្រាប់ដើរចេញចូល គឺតំណាងឱ្យផ្លូវភ្ជា ប់ពីឋាន មនុស្សទៅកាន់ទីឋានសួគ៌។ នៅខាងឆ្វេងនៃស្ពានមាន ស្រះទឹកមួយទំហំ ៣៧ម៉ែត្រ គុណ២៨ម៉ែត្រ លម្អដោយកាំជណ្តើរធ្វើអំពីថ្មភក់ ហើយដែលគេយល់ថា ជាស្រះប្រើសម្រាប់ពិធីលាងបាបនៅសម័យ នោះ។

កំពែងរបស់ប្រាសាទមានទំហំ ៤២៥ម៉ែត្រ គុណនឹង ១២៤ម៉ែត្រ ប៉ុន្តែរាងរបស់កំពែងត្រូវបានបា ក់បែ កខូ ចខាតទាំងស្រុង រីឯតួប្រាសាទមាន បណ្តោយប្រវែង ១២០ម៉ែត្រ និងទទឹងប្រវែង១០០ម៉ែត្រ មានកម្ពស់ប្រហែល៥០ម៉ែត្រ។ សំណង់ប្រាសាទកសាងដោយថ្មភក់ស្រោបពីខាងក្រៅ រីឯពំនូតដី និងថ្មបាយក្រៀមត្រូវបានធ្វើជាខឿនស្ថិតនៅផ្នែកខាងក្នុង។ តួរបស់ប្រាសាទមានបី ថ្នាក់ ថ្នាក់នីមួយៗព័ន្ធជុំវិញដោយសាងពីថ្មភក់លម្អ ដោយបង្អួចចំហជាច្រើន និងខ្លោងទ្វារមួយ ប៉ុន្តែសាលទាំងនោះត្រូវបានបែ កបា ក់ជាច្រើន។ ប្រាសាទភ្នំនេះមានរាង ដូចសាជីមានប្រាំថ្នាក់
សំណង់ធ្វើ ពីថ្មភក់ថ្មបាយក្រៀម និងឈើមានគោបុរៈ នៅទាំងបួនទិស…

…ព្រមទាំងមានរូបចម្លាក់ក្បាច់ រចនា ល្អឆើតទាក់ទងទៅនឹងរឿងរាមកេរ្តិ៍ខ្មែរ និងមានក្បាច់ចម្លាក់ផ្សេងៗ រហូតអ្នកប្រវត្តិវិទ្យា និងបុរាណវិទូ ចាត់ទុកប្រាសាទនេះជាមេរចនាបថមួយ ដែលគេឲ្យឈ្មោះថា៖ រចនាបថបាពួន។ ប្រាសាទបាពួននេះអាចត្រូវបានជួសជុលយ៉ាងតិចចំនួន ៣ ដង រួចមកហើយ គឺលើកទី១ នៅស.វទី១៦, លើកទី២ នៅទសវត្សឆ្នាំ៦០ និងលើកទី៣ នៅឆ្នាំ ១៩៩៥ ដោយទើបតែបញ្ចប់ការជួសជុលនៅឆ្នាំ២០១១ ប៉ុណ្ណោះ។ នៅមុនការបាក់បែក បាពួន ឬបាភួន (មកពីពាក្យ ត្រីភូវនចូនាមណី) គឺជា ប្រាសាទដ៏ធំមហិមា និងមានក្បូរក្បាច់យ៉ាងល្អប្រណីតគួរឲ្យស្ញប់ស្ញែងនូវស្នាដៃដូនតាខ្មែរពីសម័យអង្គរ ៕

Click to comment

You must be logged in to post a comment Login

Leave a Reply

Trending

Copyright © 2020