Connect with us

កំសាន្ត&ប្លែកៗ

២នាក់ឳកូនប្រទះព.ស់អាណាខុនដា ធំចង់ប៉ុនសរ.សរផ្ទះ ខ្លា.ចវាហក់.ខាំ គ.ប់វាឲ្យចេញ ស្រាប់តែ…(មានវីដេអូ)

Published

on

បរទេស៖ ឪពុកកូនមួយ២នាក់ស្ទើរល ស់ព្រលឹ ង បន្ទាប់ពីប្រទះឃើញពស់អាណាខុនដា(anaconda)យក្សប្រវែង ៨ ម៉ែត្រនៅតាមដងផ្លូវ។ ដោយខ្លា ចពស់យក្សនេះហ.ក់.ខាំ ពេលជិះម៉ូតូកាត់តាមផ្លូវ ដែលវាកំពុងលូន ក៏រកវិធីដេ ញវាចេញ ស្រាប់តែវា…។

ហេតុការណ៍លស់ព្រ លឹងនេះ បានកើតឡើងអំឡុង ខែវិច្ចិកា ២០២០ ដែលបើតាមគេហទំព័រ G1 បានរាយការណ៍ថា លោក Ademirdo Santos Domingue និងកូនស្រីបានជិះម៉ូតូចេញពីផ្ទះរបស់ពួកគេនៅឯជនបទ ដើម្បីចូលទៅក្នុងទីក្រុង។ ប៉ុន្តែនៅតាមផ្លូវពួកគេបានប្រទះឃើញពស់អាណាខុនដាយក្សនៅគែមផ្លូវ បណ្តាលឱ្យពួកគេទាំងពីរមានការភ័ យខ្លា ចយ៉ាងខ្លាំ ងស្ទើរតែគាំ.ងបេះ.ដូង សឹងតែជិះម៉ូតូធ្លាក់ផ្លូវ បុរសដែលជាឪពុកបានចតម៉ូតូឈប់នៅនឹងមួយកន្លែង ដោយសារតែការភ័ យខ្លា ច ។

ហេតុការណ៍នេះបានកើតឡើង នៅស្រុក Bela Alvorada ក្នុងព្រៃ Paraiso Das Aguaas, Matou Grosso Du Sul ភាគនិរតីប្រទេសប្រេស៊ីល ។ បុរសឈ្មោះ Ademirdo អាយុ ៥៥ ឆ្នាំបាននិយាយថា ខណៈគាត់បានជិះម៉ូតូនៅលើផ្លូវដីជាមួយកូនស្រី លុះដល់ចំណុចកើតហេតុគាត់បានសម្គាល់ឃើញមានអ្វីម្យ៉ាងពណ៌ខ្មៅនៅក្នុងស្មៅខាងឆ្វេងដៃរបស់គាត់ ។

លុះប្រឹងសង្កេតឱ្យច្បាស់ទើបឃើញថា វាគឺជាពស់អាណាខុនដាដ៏ធំមួយក្បាលមានប្រវែងប្រហែល ៨ ម៉ែត្រកំពុងពត់ពេននៅក្នុងស្មៅ ។ Ademirdo បានចតម៉ូតូចម្ងាយប្រហែល ៣ម៉ែត្រពីពស់អាណាខុនដានោះ ដោយសារតែគាត់មិនហ៊ានបន្តដំណើរតទៅមុខទៀត ព្រោះគាត់ខ្លា ចសត្វពស់នោះនឹងលោ តមកត្រ បា ក់គាត់ និងចង់ធ្វើរឿងមួយផង។

ក្នុងគោលបំណងដើម្បីជួយស ង្គ្រោះសត្វពស់អាណាខុនដ៏ធំមួយក្បាលនេះ និងការពារខ្លួនឯងកុំឲ្យក្លាយជាជនរងគ្រោះផង កូនស្រីរូបនេះបានប្រាប់ថា៖ «ទីបំផុត ខ្ញុំតាំងចិត្ត និងចូលជិតវាបន្តិចហើយបានបោះដីលើវា ដើម្បីការពារវាពីហានិភ័ យនៃការវា យប្រ.ហារពីនរណាម្នាក់ ព្រោះកន្លែងនេះមិនមានសុវត្ថិភាពសម្រាប់វានោះទេ ហើយវាក៏អាចបង្កគ្រោះ ថ្នាក់ដល់អ្នកដទៃផងដែរ។ ខ្ញុំរីករាយដែលវាភ្ញាក់ហើយលូនចូលទៅក្នុងព្រៃវិញបាត់” នាងបានពន្យល់។

ប៉ូលីសបរិស្ថានបានផ្តល់យោបល់ថា នៅពេលជួបជាមួយពស់អាណាខុនដាប្រភេទនេះ អ្វីដែលអ្នកត្រូវធ្វើគួររកអ្វីដើម្បីដេញវាចេញទៅ អាចប្រើជាមែកឈើធំគោះជាសម្លេង រហូតដល់វាលូនចេញដោយខ្លួនឯង មិនគួរធ្វើឱ្យពស់រងរបួស ឬញុះញង់ឱ្យវាខឹ ងទេ ឬធ្វើតាមវិធីបុរសពីរនាក់ឪពុកនិងកូនខាងលើនេះក៏ត្រឹមត្រូវដែរ៕

Click to comment

You must be logged in to post a comment Login

Leave a Reply

Trending

Copyright © 2020

error: Please Contact Us for Info !!