Connect with us

ចំណេះដឹងផ្សេងៗ & ពីនេះពីនោះ

ទឹកមាត់ខ្យង១គីឡូតំលៃរាប់ម៉ឺនដុល្លារ! កសិករថៃញញឹមខ្ចឹប សម្ងំកើបលុយ គ្មានឲ្យអ្នកណាដឹង…ទើបតែបែកការ (Video)

Published

on

Khb/ចម្លែកៗ៖ ខ្យង គឺជាសត្វមួយប្រភេទដែលមានពូជច្រើនខុសៗគ្នា មានការបន្លាស់ទីយឺតជាងគេបង្អស់ក្នុងចំនោមសត្វផ្សេងៗទៀត។ បច្ចុប្បន្នខ្យងត្រូវបានគេនិយមបរិភោគ មិនថាខ្យងរស់នៅក្នុងបឹង សមុទ្រ ដែលវាឱាជារសឆ្ងាញ់។ ខ្យងជាច្រើនក្បាលវារគើមៗ លើចានមានចំណិតល្ពៅ និងត្រសក់ បានក្លាយជាអ្នកផលិត គ្រឿងផ្សំដ៏សំខាន់ក្នុងវិស័យថែរក្សាសម្ផស្ស ដោយម្សៅផលិតពីទឹកមាត់ពួកវា មានតម្លៃថ្លៃជាងមាសទៅទៀត ។

សត្វខ្យងនៅកសិដ្ឋានរបស់នាង ផាតធីនីសិរី ថាងកៀវ ត្រូវបានប្រមូលពីចម្ការ និង វាលស្រែនានា។
នាងបានឲ្យដឹងថា ៖ «កសិករយើងធ្លាប់តែស្អប់ខ្យងហ្នឹង ព្រោះវាស៊ីដំណាំ ហើយចាប់វាចោលតាមផ្លូវនិងបោះ ចូលទន្លេ តែឥឡូវពួកគាត់អាចលក់ខ្យងនោះឲ្យខ្ញុំ ដើម្បីបង្កើនចំណូលមួយផ្នែកដែរ »។ បើប្រមូលបានខ្យង១ ០០០ក្បាល គេអាចរកបានពី៣២០ ទៅ ៦៥០ដុល្លារ ថែមទៀត ។ កសិដ្ឋាននេះជាកន្លែងមួយក្នុងចំណោមកសិដ្ឋាន៨០កន្លែងទៀត នៅខេត្តណាខនណាយុក ប្រទេសថៃ ដែលមានចម្ងាយផ្លូវឡានតែ២ ម៉ោងប៉ុណ្ណោះពីទីក្រុង បាងកក។ យោងតាមការស្រាវជ្រាវរបស់group Coherent Market Insightsកសិដ្ឋានចិញ្ចឹមខ្យងនៅខេត្តនេះ បានបង្កើតចំណូលពីទីផ្សារទឹកមាត់ខ្យងក្នុងវិស័យថែរក្សា សម្ផស្ស ដែលគិតជាទឹកប្រាក់ប្រមាណ៣១៤លានដុល្លារអាមេរិក ។

ទឹកមាត់ខ្យងដ៏មានតម្លៃ ត្រូវបានស្រង់យកពីក្រពេញរបស់វា យ៉ាងយកចិត្តទុកដាក់ និង អត់ធ្មត់បំផុត ។ វាត្រូវបានលក់ទៅឲ្យក្រុមហ៊ុនគ្រឿងសម្អាងនានា នៅប្រទេសថៃមុននឹងដឹកបន្តទៅផលិតជាគ្រឿងសម្អាងនៅប្រទេស កូរ៉េខាងត្បូង និង សហរដ្ឋអាមេរិក ។ លោក គីតផុង ភូតារ៉ាធូវ៉ានុន ដែលផលិតសេរ៉ូមទឹកមាត់ខ្យង ក្រោម ស្លាកសញ្ញា Achaបានផ្គត់ផ្គង់ទីផ្សារគ្រឿងសម្អាងនៅកូរ៉េ និង អាមេរិក ដោយលក់ម្សៅទឹកមាត់ខ្យង តម្លៃ ១,៨លានបាតក្នុង១គីឡូក្រាម ( ៥៨ ២០០ដុល្លារ ) ខណៈមាស១គីឡូក្រាម មានតម្លៃ៤៦ ៣០០ដុល្លារ ។

ម្សៅទឹកមាត់ខ្យងថៃ មានតម្លៃ ថ្លៃជាងផលិតផលពីចិន ដែល១គីឡូក្រាម ត្រឹមតែ២៦០០ដុល្លារ ។ លោក គីតផុង អះអាងថា នៅចិនទឹកមាត់ខ្យងត្រូវបានបូមជារៀងរាល់ថ្ងៃ ខណៈនៅថៃជារៀងរាល់៣សប្ដាហ៍ម្ដង។ទោះ មិនមានការស្រាវជ្រាវបែបវិទ្យាសាស្ត្របញ្ជាក់ពីប្រសិទ្ធភាពទឹកមាត់ខ្យងតែលោកអះអាងថា ៖ «ទឹកមាត់ខ្យង យើងវាល្អជាង ព្រោះខ្យងស៊ីបន្លែធញ្ញជាតិ និង ផ្សិតគ្រប់យ៉ាង ធ្វើឲ្យវាមានគុណភាពល្អ ដែលអាចជួយ ព្យាបាលស្បែករលាក និង របួសនានា »។ រីឯ ម្ចាស់កសិដ្ឋាននាងផាតធីនីសិរីថាងកៀវ បានលើកឡើងថា ៖ «ឥឡូវខ្ញុំទិញខ្យងស៊ីដំណាំនេះ តម្លៃពី២៥ ទៅ៣០បាតក្នុង១គីឡូក្រាម ហើយទីផ្សារក៏មានប្រកួតប្រជែងខ្លាំង ដែរ៕ សូមទស្សនាវីអូខាងក្រោម

Click to comment

You must be logged in to post a comment Login

Leave a Reply

Trending

Copyright © 2020