Connect with us

កំសាន្ត&ប្លែកៗ

ពស់ក្បាលពីរមានបារមី ផ្អើលនាំគ្នាគោរពបូជាសុំលាភសំណាង,ពស់នេះគេហ៊ាន ឲ្យ.ត ម្លៃរហូតដល់…(មានវីដេអូ)

Published

on

(Khb)ប្លែកៗ៖ អ្នកភូមិចន្ថាបុរីមានការរំភើបយ៉ាងខ្លាំងនៅពេលបានប្រទះឃើញកូនពស់កម្រមួយក្បាល ដែលមានក្បាលពីរ។ ជួបរឿងបែបនេះ អ្នកភូមិភ្លូកទឹកភ្លូកដីនាំគ្នានាំយកធូបទៀនទៅបួងសួងសុំលាភសំណាង ដោយតាំងពីបុរាណកាលមកប្រជាជនថៃមានជំនឿថា សត្វពស់ក្បាលពីរមានបារមីថែរក្សា។

អ្នកស្រុកម្នាក់និយាយថា ពស់ចម្លែកនេះគឺស្ថិតនៅសាលភូមិ។ នៅទីស្នាក់ការកណ្តាលមេភូមិលេខ ៥ សង្កាត់សាមីឆៃរង ស្រុកណាយៃអាំ ខេត្តច័ន្ទបុរី។ គាត់បន្ថែមថា គេឃើញមានអ្នកភូមិរាប់សិបនាក់កំពុងឈរនៅទីនោះក្រឡេកមើលពស់ចម្លែក ដែលម្ចាស់ហាងយកទៅដាក់ក្នុងអាងមួយ។ ពស់ចម្លែកនេះ វាជាកូនពស់មានប្រវែងប្រហែល ២០ សង់ទីម៉ែត្រ មានសម្បុរខ្មៅឆ្នូតលឿង ហើយអ្វីដែលចម្លែកនោះគឺពស់នេះមានក្បាលដល់ទៅពីរ។ ក្បាលនីមួយៗមានសរីរាង្គពេញលេញ រួមមានភ្នែកមាត់ច្រមុះនិងអណ្តាត។ ដោយអ្នកភូមិដែលបានមកមើល អុជធូបដើម្បីគោរពបូជា ដើម្បីបូងសួងសុំឲ្យជួបសំណាងល្អ ។

លោក Winai Pluemphon ជាមេភូមិភូមិលេខ ២ ដែលទទួលបន្ទុកថែរក្សាពស់ចម្លែកនេះបាននិយាយថា ពស់នេះគឺជាពស់ទារក ដែលមិនមានពិសត្រូវបានរកឃើញដោយចៃដន្យកាលពី ២ ថ្ងៃមុន ខណៈដែលអ្នកភូមិបានចេញទៅភ្ជួរដីស្រែ។ ដូច្នេះពួកគេបាននាំមកចិញ្ចឹមដោយខ្លួនឯង។ លោកមេភូមិថា ពស់នេះបរិភោគកូនត្រីជាអាហារ ហើយវាត្រូវបានគេចិញ្ចឹមថែរក្សាយ៉ាងយកចិត្តទុកដាក់ ហើយកន្លែងនេះបានក្លាយជាគោលដៅទេសចរណ៍ ដែលមានអ្នកមកទស្សនាមិនចេះស្ងាត់ឡើយ ពិសេសអ្នកមានជំនឿអរូបិយ។ សូមបញ្ជាក់ថា កន្លងមកធ្លាប់មានអ្នកចង់សុំជាវ តែម្ចាស់វាប្រាប់ថា តម្លៃប៉ុន្មានក៏មិនជាវឲ្យដែរ៕

វីដេអូ

Click to comment

You must be logged in to post a comment Login

Leave a Reply

Trending

Copyright © 2020