Connect with us

ប្រវត្តិសាស្ត្រ

អធិរាជច ម្បាំងសម័យអង្គរ ព្រះបាទជ័យវ រ្ម័នទី២ (វីដេអូ)

Published

on

KHB/​ចំណេះដឹង៖ ព្រះបាទជ័យវរ្ម័នទី២ គេ​អាច​ស្គាល់​ប្រវត្តិ​របស់​ព្រះបាទ​ជ័យវរ្ម័ន​ទី​២ (៨០២ – ៨៥៤) ដោយសារ​សិលាចារឹក​ស្តុ កកក់ធំ ដែល​អ្នក​ប្រវត្តិវិទូ​ខ្មែរ បាន​សរសេរ​ចារ​ឆ្លា .ក់​លើ​ថ្ម ២០០ ឆ្នាំ ក្រោយ​រជ្ជកាល​ព្រះអង្គ​។ ការ​កសាង និង​ស្នាដៃរបស់ ព្រះបាទ​ជ័យវរ្ម័ន​ទី​២ ទោះបី​ជា​ព្រះអង្គ​មាន​បេស កកម្ម​ធំ ត្រូវ​រំដោះ​ជាតិ​ក៏ដោយ ក៏​ព្រះអង្គ យក​ចិត្ត​ទុក​ដាក់ ខំ​រិះគិត​រក​មធ្យោបាយ​រៀបចំ​

ទីក្រុង​ឲ្យ​បាន​នឹងន​មាន​ស្ថិរភាព និង មាន​ការ​រីកចម្រើន​ដែរ​។ ដូច្នេះ​ហើយ បានជា​ព្រះអង្គ​រុះរើ​លើក​ព្រះរាជធានី​ចុះឡើង​។ តែ​ព្រះរាជធានី​របស់​ព្រះអង្គ​ស្ថិតនៅ​ជានិច្ច​តែ​ក្នុង​រង្វង់ តំបន់​បឹងទន្លេសាប ដែល​ជា ការ​ចាប់ផ្ដើម​កំណត់​ទីតាំង​ព្រះរាជធានី​នគរធំ ឬ​មហានគរ​ទៅ​ក្នុង​អនាគតកាល​។ ក្នុង​រជ្ជកាល​ព្រះបាទ​ជ័យវរ្ម័ន​ទី​២ គេ​ពុំសូវ​ឃើញ​មាន​ការ​កសាង​ប្រាង្គ​ប្រាសាទ​ធំ​ៗ​ទេ​។ ឯ​ទីក្រុង​ព្រះរាជធានី​

ផ្សង​ៗ ដែល​ព្រះអង្គ​បាន​តាំងទី​ក៏​មិន​បាន​ទុក នូវ​សំណៅ​អ្វី​ជា​ធំដុំ មាន​ជាប់​មក​ដល់​បច្ចុប្បន្ន​ដែរ ពីព្រោះ​សំណង់​ទាំងនោះ​ធ្វើ​អំពី​ឈើ ឬ​ដោយ​សម្ភារៈ​មិន​សូវ​ជាប់​មាំមួន​។ បុព្វហេតុ​នេះ​គឺ បណ្ដាល​ពី​ស្រុក​មាន​ស .ង្គ្រាម ព្រះអង្គ​គិត​តែ​ខំ​ប្រឹងប្រែង​រៀបចំ ការ​តស៊ូ​រំដោះ​ជាតិ​ពី​អាណានិគម​ជ្វា កោះស្នាវ៉ា​។ ម៉្យាងទៀត​សន្តិសុខ​ក៏​ពុំ​ទាន់​មាន​ជាស្ថាពរ​ក្នុង​នគរ​ដែរ​។

ប្រាសាទ​ដែល​បាន​សង់​ក្នុង​រាជ្យ​ព្រះអង្គ​មាន​ជាអាទិ៍ ៖ប្រាសាទ​រំចែង ត្រូវ​បាន​កសាង​នៅ​ភ្នំ​គូលែន ក្នុង​គ្រា​ដែល​ព្រះរាជធានី បាន​រើ​ទៅ​តាំង​នៅ ទីនោះ​។ ប្រាសាទ​អកយំ ដែល​ស្ថិតនៅ​ម្ដុំ​បារាយ​ខាងលិច ត្រូវ​បាន​កសាង​ដោយ​ឥដ្ឋ​។ ប្រាសាទ​ទាំងនេះ មាន​រូបរាង​ទំហំ​តូច​មែន តែ​គេ​អាច​ចាត់​ទុក​ជា​យុគ​ថ្មី​មួយ របស់​ខ្មែរ ក្នុង​វិស័យ​សិល្បៈ និង​សាងសង់​ប្រាសាទ​។ យើង​បាន​ឃើញ ប្រាសាទ​

ខ្មែរ​ជំនាន់​ក្រោយ​ជាច្រើន កសាង​ទៅ​តាម​លំនាំ​ប្រាសាទ​រំចែង និង​អកយំ​។ ក្រោយ​ដែល​បាន​ទៅ​តាំង​ព្រះរាជធានី នៅ​ភ្នំ​គូលែន ឬ​មហិន្ទ្របរពត ព្រះបាទ​ជ័យវរ្ម័ន​ទី​២ បាន​យាង​ត្រឡប់​មក​គង់នៅ​ឯ​រលួស ទីក្រុង​ចាស់ ហរិហរាល័យ​។ ព្រះអង្គ បាន​ចូលទិវង្គត​នៅ​ទីក្រុង​នេះ ក្នុង គ.ស ៨៥៤ ក្នុង​ព្រះជន្ម​ប្រហែល​ជា ៩០ ព្រះវស្សា​។

ព្រះអង្គ ជា​ព្រះមហាក្សត្រ​ខ្មែរ​ដ៏​អស្ចារ្យ​មួយ​អង្គ នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ខ្មែរ​។ ព្រះអង្គ​បាន​រំដោះ​ជាតិ​ពី​នឹម​ជ្វា បាន​បង្រួបបង្រួម​ប្រទេសកម្ពុជា ឲ្យ​មាន​ឯកភាព ហើយ ព្រះអង្គ​ក៏​ជា​ក្សត្រ​ខ្មែរ ដែល​បាន​ស្ថាបនា កសាង​ទឹកដី​ខ្មែរ ឲ្យ​ធំធាត់​មាន​កិត្យានុភាព ជា​មហានគរ​ដែរ​។ ព្រះបាទ​ជ័យវរ្ម័ន​ទី​២ ព្រះអង្គ​ជា​មហាក្សត្រ​ខ្មែរ​មួយ​អង្គ​ខ្លាំងពូកែ អង់អាច​ក្លាហាន ព្យាយាម​តស៊ូ មាន​ចិត្តអំណត់ មាន​

ចំណេះវិជ្ជា​ជ្រៅជ្រះ មាន​ប្រាជ្ញា​ភ្លឺ​ថ្លា ឈ្លាសវៃ ដែល​បាន​ធ្វើ​ពលិកម្ម​គ្រប់​បែបយ៉ាង ដើម្បី​ស្រុក​ខ្មែរ និង​កូនចៅ​ជំនាន់​ក្រោយ​៕ តើប្រិយមិត្តអ្នកអានជាទីមេត្រីយល់យ៉ាងណាដែរ? សូមបញ្ចេញមតិតាមរយះខំមិន និងសូមអញ្ចើញទ ស្សនាវី ដេអូនៅខាងក្រោមដូចតទៅដើម្បីអោយជ្រាបអោយកាន់តែច្បាស់៖

ទ ស្សនាវី ដេអូ៖

Click to comment

You must be logged in to post a comment Login

Leave a Reply

Trending

Copyright © 2020

error: Please Contact Us for Info !!