Connect with us

កំសាន្ត&ប្លែកៗ

ព្រឺក្បាលប៉ុនចង្អេ! ហែរមឈូកទៅកប់ ដល់វត្តបើកមើលស.ពនៅស្រស់ញញឹម,ឪពុកដុតធូបបន់ ស្រាប់តែ…(មានវីដេអូ)

Published

on

បរទេស៖ មានហេតុការណ៍ចម្លែកមួយកក្រើកបណ្តាញសង្គមប្រទេសថៃ ដោយនាំគ្នាស៊ែរចែករម្លែកគគ្រឹកគគ្រេងទាក់ទងនឹងការបាត់ បង់ ជី វិត របស់នារីស្រស់ស្អាតម្នាក់។ រឿងនេះបានកើតឡើងនៅឯខេត្តស៊ីសាកេត ប្រទេសថៃនាពេលថ្មីៗកន្លងទៅ។ នេះបើតាមសារព័ត៌មានថៃ SANOK.COM។


បើតាមសារព័ត៌មានខាងលើនេះ បានចុះផ្សាយថា មាននារីម្នាក់បានស្លា-ប់ ទៅចំនួន ៣ថ្ងៃហើយ ប៉ុន្ដែរូបរាងកាយពុំមានធុំក្លិនសោះ បែរជានៅមើលទៅ ធម្មតាដូចមនុស្សដែលដេកលង់លក់ទៅវិញ។ ពេលនោះសាច់ញាតិទាំងអស់គ្នាមានការងឿងឆ្ងល់ជាខ្លាំង ក៏បានបើកក្ដារម ឈូ សមើលផ្ទាល់ភ្នែក ក៏ឃើញមុខមាត់នៅស្រស់នៅឡើយ ទើបសម្រេចចិត្តមិនបូ.ជាតាមកាលកំណត់ រហូតត្រូវពន្យារពេល ២ថ្ងៃបន្ថែមទៀត ទើបរាងកាយ ស.ព ចាប់ផ្ដើ ម រឹ ងហើយមានក្លិន ជាចុងក្រោយទើបសាច់ញាតិសម្រេចចិត្តបូ.ជាតាមប្រពៃណីទៅ។

យ៉ាងណាមិញ នៅពេលនោះ ពួកគេក៏បានអញ្ជើញគ្រូពេទ្យម្នាក់ឈ្មោះ Jiraphan Petch Khao មកកាន់វត្ត ដើម្បីមកពិនិត្យមើល។ លោក Jiraphan បានសន្និដ្ឋានថា អាការដែលនាងបង្ហាញចេញមក មុនពេលដា.ច់.ខ្យ.ល់ គឺនាងថ ប់ដ ង្ហើម ទើបបញ្ឈរភ្នែកដូច្នេះ តែនាងពិតជាបានចែកឋានបាត់ទៅហើយ។ ដ្បិតគ្រូពេទ្យបញ្ជាក់ប្រាប់យ៉ាងនេះក្ដី សាច់ញាតិបានលុបចោលពិធីបូ.ជាថ្ងៃទី ៨ មេសា និងយកស.ពមករក្សាទុកលើគ្រែ គ្របមុង រហូតដល់ថ្ងៃទី១០ មេសា។ នៅថ្ងៃ១០ មេសា នេះទើបពួកគេសម្រេចបូ.ជាម្ដងទៀត ព្រោះសភាពរាងកាយនាងបានប្រែប្រួលហើយ ដោយសារខ្លួនប្រាណចាប់ផ្ដើមរឹង និងមានក្លិនទើបពួកគាត់សម្រេចចិត្តធ្វើពិ ធីបូ ជាម្ដងទៀត។ នេះបើតាមការអះអាងរបស់ម្ដាយ។

រីឯ នាងថងសយ កែវចាន់ ជាបងប្អូនរបស់ស.ពបាននិយាយថា កាលពីពេលដែលបើកក្ដារមឈូសនៅថ្ងៃទី៨ ប្រសិនបើឃើញស.ពមានសភាពរូបរាងកាយដូចថ្ងៃនេះ ក៏មិនបារម្ភអ្វីនោះដែរ អាចជាបូជានៅថ្ងៃនោះតែម្ដងហើយ តែអ្វីដែលឃើញនោះ គឺសភាពស.ពនៅស្រស់បស់ ទើបនាំគ្នាឆោឡោបែបនេះទៅ៕ អូសចុះក្រោមទស្សនាវីដេអូ៖

Click to comment

You must be logged in to post a comment Login

Leave a Reply

Trending

Copyright © 2020

error: Please Contact Us for Info !!