Connect with us

កំសាន្ត&ប្លែកៗ

ត្រីឆ្លាម៣០០លានឆ្នាំមុន រូបរាងដូចសត្វGodzillaទទឹងខ្លួនពីម៉ែត្រ,ដាយណូស័រត្រឹម១ម៉ាត់វាប៉ុណ្ណោះ…!(វីដេអូ)

Published

on

Khb/ចម្លែកៗ៖ មិនបាច់និយាយច្រើនក៏អ្នកទាំងអស់គ្នាពិតជាស្គាល់និងដឹងថា ត្រីឆ្លាមពិតជាមានចរឹកកា ច វាស៊ី.សា.ច់ជាអាហារ មិនដូចត្រីធម្មតានោះទេ។ ប៉ុន្តែប្រិយមិត្តមានដឹងទេ ថាតើ ត្រីឆ្លាមមានដើមកំណើតនៅលើផែនដីនេះតាំងពីពេលណាមក?។ ចម្លើយនោះគឺ ថ្មីៗនេះក្រុមបុរាណវិទូសត្វរកឃើញហ្វូស៊ីលបុព្វបុរសត្រីឆ្លាមមួយដែលមានអាយុកាលជាង៣០០លានឆ្នាំ។ ត្រីឆ្លាមនេះមិនដូចត្រីឆ្លាមសម័យថ្មីយើងនេះទេ ដោយវាមានមុខកាចខ្លាំង នឹងមានបន្លាពេលខ្លួន និយាយរួមមានលក្ខណៈស្រដៀងនឹងសត្វចម្លែកក្នុងរឿងហូលីវូត សត្វចម្លែកGodzilla ទើបអ្នករកឃើញ សម្រេចហៅឈ្មោះវាថា ត្រីឆ្លាមGodzilla។

លោក ចន ប៉ូលហូដណិត ដែលបានរកឃើញផូស៊ីលដំបូង និងដឹកនាំការសិក្សាស្រាវជ្រាវថ្មីនេះ បានបញ្ជាក់ថា ក្រុមការងាររកឃើញវាកាលពីឆ្នាំ២០១៣។ ក្រុមអ្នកជំនាញផ្នែកសត្វពីបុរាណរូបនេះបន្តថា បានរកឃើញគ្រោ ងឆ្អឹ.ងហ្វូស៊ីលបុរាណ ដែលមានទំហំ ៦.៧ ហ្វីត (២ ម៉ែត្រ) ដែលត្រូវបានថែរក្សានិងអភិរក្សយ៉ាងល្អិតល្អន់នៅឯកន្លែងឯកជនមួយក្នុងជួរភ្នំ Manzano ក្បែរទីក្រុង Albuquerque រដ្ឋ New Mexico ។

លោកថា លក្ខណៈពិសេសនៃគ្រោងគឺមានធ្មេញចោះចំនួន ១២ ជួរ ដែលត្រូវបានដាក់ជាឆ្អឹ ង ថ្គាមដ៏រឹងមាំ និងឆ្អឹ ងខ្នងមានប្រវែង ២,៥ ហ្វីត (០,៨ ម៉ែត្រ) នៅផ្នែកខាងក្រោយ។ វាត្រូវបានគេដាក់ឈ្មោះក្រៅថា ត្រីឆ្លាម Godzilla ដោយសារតែទំហំខ្លួនដ៏ធំរបស់វា ហើយបើចំណីវាវិញ សត្វដាយណូស័រល្មមៗវាត្របា.ក់តែមួយគ្រឹមអស់ហើយ ចឹងសាកគិតស្រមៃតិចមើល បើវាមានជីវិតដល់ពេលនេះមនុស្សយើងប៉ុន្មាននាក់ស្មើមួ យ ម៉ា ត់របស់វា?៕

វីដេអូខាងក្រោម

Click to comment

You must be logged in to post a comment Login

Leave a Reply

Trending

Copyright © 2020

error: Please Contact Us for Info !!