Connect with us

ប្រវត្តិសាស្ត្រ

អណ្ដូងស្ដេចខេត្តកោះកុង បង្កើតអភូតហេតុចម្លែក…ពេលដឹងប្រវត្តិច្បាស់ព្រឺសម្បុរគីង្គក់!(មានវីដេអូ)

Published

on

Khb/កម្ពុជា៖ ពិតមែនហើយនៅក្នុងប្រទេសយើងមានកន្លែងដំណើរកម្សាន្តជាច្រើន ដែលកំពុងពេញនិយម មិនថានៅតាមបណ្តាខេត្ត ឫក៏នៅក្នុងទីក្រុងភ្នំពេញនោះឡើយ មិនត្រឹមតែប៉ុណ្ណោះ កន្លែងកម្សាន្តនានា ក៏កំពុងតែទទួលបានការចាប់អារម្មណ៍ខ្លាំងផងដែរ។យ៉ាងណាមិញ នៅក្នុងប្រទេសយើង នៅកន្លែងកម្សាន្តនានានៅក្នុងប្រទេសគឺតែងតែមានប្រភពដើមកំណើត និងប្រវត្តិនៃទីកន្លែងមួយនោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្របពេលជាមួយគ្នានេះដែរ នៅឯខេត្តកោះកុង គឺមានកន្លែងដើរលេងកម្សាន្តជាច្រើននៅទីនោះ រាល់ពេលដែលមានពិធីបុណ្យទានម្តងៗ មនុស្សជាច្រើន មិនថាក្នុងស្រុកនិងក្រៅស្រុក តែងតែធ្វើដំណើរ រកកន្លែងដើម្បីដើរលេងកម្សាន្តជាមួយនឹងគ្រួសារ។ ដូច្នោះហើយអ្នកសារព័ត៌មានយើងក៏បានចុះទៅផ្ទាល់ជាមួយនឹងកន្លែងបុរាណមួយដែលមានតាំងតែពីយូរមកហើយ ដែលកន្លែងនោះគឺតែងតែហៅថា «អណ្តូងស្តេច» ដោយកន្លែងមួយនេះពិតជាប្លែក ប្រិយមិត្តទាំងអស់គ្នាសឹងតែមិននឹកស្មានមិនដល់នោះទេ នៅពេលដែលបានដឹងរឿងរ៉ាវខ្លះៗដែលទាក់ទងនឹងរឿងអណ្តូងដ៏អស្ចារ្យ និងចម្លែកមួយនេះ។

មុននឹងដឹងពីចំណុចពិសេសដែលទាក់ទាញពីអណ្តូងបុរាណមួយនេះ សូមជ្រាបពីប្រវត្តិខ្លះៗអំពីអណ្តូងនេះជាមុនសិន។ អណ្តូងបុរាណនេះ អ្នកស្រុកនៅទីនោះនិមយហៅថា អណ្តូងស្តេច ដែលស្ថិតនៅលើទឹកដី កោះស្តេច នៅខេត្តកោះកុង ដែលជាខេត្តដែលសម្បូរកោះជាងគេ ជាងខេត្តដទៃ។ បើតាមអ្នកនៅជិតនោះ បាននិយាយថា កោះស្ដេចនេះមានអណ្ដូងបុរាណមួយ ហៅថាអណ្ដូងអ្នកត្រង់ «អ្នកសច្ចំ» ដែលមុននឹងកើតជាអណ្តូងនេះឡើង ក៏មានប្រវត្តិថា កាលពីដើមឡើយមានស្ដេច ១ ព្រះអង្គ ទ្រង់បានយាងមកកាន់កោះមួយនេះ ដោយមានព្រះរាជបរិពារ តាមដង្ហែអមជាច្រើនផង ដោយនៅទីនេះ ជុំវិញមានតែទឹកសមុទ្រ ដែលមានរសជាតិប្រៃ និងមិនមានទឹកសាបសោយពុំបាន ទើបព្រះអង្គទ្រង់អធិដ្ឋាន ហើយយកព្រះខាន់ជីកដីនៅកន្លែងនេះធ្វើជាអណ្ដូង ទឹកសាបក៏ចេញមក និងព្រះរាជបរិពារក៏បានសោយឆ្អែត ។ ដំណើរតមក អណ្ដូងនោះក៏រឹងទៅជាថ្ម ហើយក៏គេបានហៅតៗគ្នាថា «អណ្តូងស្តេច»នេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តែអ្វីដែលកាន់តែចម្លែក និងពិសេសនោះគឺ មកទល់នឹងបច្ចុប្បន្ន នៅជុំវិញអណ្តូងមួយនេះគឺមានតែទឹកប្រៃប៉ុណ្ណោះ ក៏ប៉ុន្តែទឹកនៅក្នុងអណ្តូងនេះបែរជាមានទឹកសាប ដែលវាពិតជាប្លែក និងមិនគួរឲ្យជឿទាល់តែសោះ លើសពីនេះទៅទៀត ទោះបីជាមានរលក វាយបក់ ទឹកសមុទ្រ ចូលនៅក្នុងអណ្តូងមួយនេះក្តី ក៏ទឹកនៅក្នុងអណ្តូងនៅតែសាបដដែល។ លើសពីនេះទៅទៀតនោះគឺ អណ្តូងមួយនេះ មិនចេះរីងស្ងួតទាល់តែសោះ ទោះបីជាមានគេបូមយកទៅប្រើប្រាស់ច្រើនយ៉ាងណាក្តី។

ជាពិសេស នៅពេលពីខាងលើ ហាក់ដូចជា ឃើញតែទឹកបន្តិចតែប៉ុណ្ណោះ តែសម្រាប់ទំហំអណ្ដូង នេះគឺទទឹង មាត់ ប្រហែល ៤០ សង់ទីម៉ែត្រ ជម្រៅ ប្រហែល ៥០ សង់ ទីម៉ែត្រ និងមានទឹកចេញច្រើនជាប្រចាំ ហើយជាទឹកសាបបែបនេះ ដែលទាំងនេះ អាចនិយាយបានថា ជារឿងចម្លែក និងមិនចង់ជឿទាល់តែសោះ។បច្ចុប្បន្ននេះដែរ នៅក្បែរអណ្តូងមួយនេះក៏មានផ្ទះប្រជាជនរស់នៅប៉ុន្មានគ្រួសារប៉ុណ្ណោះ ដោយគ្រួសារខ្លះក៏បូមទឹកមួយនេះ យកទៅប្រើប្រាស់ជាប្រចាំដែរ។ មិនតែប៉ុណ្ណោះ ប្រជាពលរដ្ឋនៅទីនោះ បានបន្តថា ទឹកដែលពួកគេ បានយកចេញពីអណ្តូង គឺលក្ខណៈទឹកថ្លាស្អាត ហើយពេលពូកគេ យកទៅងូត មិនមានបញ្ហា ឬប្រតិកម្មស្បែកអ្វីនោះទេ បើទោះបីជា អណ្តូងនោះ មានទឹកយូរឆ្នាំក៏ដោយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើប្រៀបធៀបទៅនឹងអណ្តូងធម្មតាវិញ បើជាទុកយូ រ វានិងប្រែជារីងស្ងួត រីឯទឹកវិញប្រែជាខ្មៅ មានសត្វល្អិតផ្សេងៗ តែសម្រាប់អណ្តូងមួយនេះពិតជាប្លែកជាងគេត្រង់ចំណុចនេះ ព្រោះមានទឹកចេញជារៀងរហូត ទោះមានអាយុច្រើនឆ្នាំក្តី។ មានតែអ្នកដែលរស់នៅទីនោះប៉ុណ្ណោះដែលដឹងពីប្រវត្តិ ក៏ដូចជារឿងចម្លែករបស់អណ្តូងមួយនេះ ប្រសិនបើអ្នកនៅកន្លែងផ្សេងក្រៅពីនេះ ប្រាកដជាមិនដឹងថាមានអណ្តូងបែបនេះនៅប្រទេសយើងនោះទេ។យ៉ាងណាមិញ មុននឹងទៅដល់អណ្តូងស្តេចមួយនេះ ប្រិយមិត្តត្រូវជិះកាណូតដើម្បីមកកាន់ទឹកដីកោះស្តេចសិន នៅពេលដែលទៅដល់ទីនោះហើយ ក៏មានគ្រួសារ និងអ្នកអាជីវកម្មមួយចំនួន មានការលក់ដូរជាច្រើនតាមផ្ទះ ដែលមើលទៅពិតជាប្លែកភ្នែក និងស្រស់ស្រាយមែនទែន។

បន្ទាប់ពីដល់កន្លែងអណ្តូងមួយនោះ ប្រិយមិត្តនឹងឃើញនូវទេសភាពនៅជុំវិញនោះសុទ្ធតែជាទឹកសមុទ្រយ៉ាងខៀវ និងគួរឲ្យចង់គយគន់ តែបែរជាអណ្តូងនោះមានទឹកសាបទៅវិញ ដែលនេះពិតជាមិនគួរឲ្យជឿមែនទែនទោះបីជា អណ្តូងស្តេច មួយនេះមានរយៈពេលយូរឆ្នាំ តែហាក់មិនប្រែទៅជាណាឡើយ ហេតុនេះហើយទើបមានការងឿងឆ្ងល់រហូតដល់បច្ចុប្បន្ននេះ៕

វីដេអូទីនេះ

Click to comment

You must be logged in to post a comment Login

Leave a Reply

Trending

Copyright © 2020

error: Please Contact Us for Info !!