Connect with us

ប្រវត្តិសាស្ត្រ

អ្នកវិទ្យាសាស្ត្រប្រើបច្ចេកវិទ្យា aerial laserស្កេនឃើញអាណាចក្រចំណាស់បំផុតលើទឹកដីកម្ពុជា ដែលបា.ត់ខ្លួ នរាប់ពាន់ឆ្នាំ…(វីដេអូ)

Published

on

Khb/កម្ពុជា៖ អ្នកស្រាវជ្រាវបានកំណត់អត្តសញ្ញាណនៃទីក្រុងបុរាណដែលមានលក្ខណៈស្មុគស្មាញហៅថា “ទីក្រុងដែលបាត់” នៃប្រទេសកម្ពុជានៅលើកដំបូង ។ នៅក្នុងគំរោងដែលមានវិសាលភាពប្រហែលជាមួយឆ្នាំ ក្រុមអ្នកវិទ្យាសាស្ត្រអន្តរជាតិ បានប្រើប្រាស់នូវប្រព័ន្ធ aerial laser ស្កេន និង ការពិនិត្យមើលផ្ទាល់ដីដោយបានឃើញផែនទី ម៉ាហេន្រ្ទផាវ៉ាតា (Mahendraparvata) ឬ ហៅថា ភ្នំឥន្រ្ទដែលជាស្តេចនៃព្រះក្នុងការស្រាវជ្រាវ ។

ម៉ាហេន្រ្ទផាវាតា (Mahendraparvata) គឺជាទីក្រុងដំបូងនៅក្នុងចក្រភពខ្មែរ នៅកំឡុងសតវត្សទី៩ ទៅទី១៥ ។ ប៉ុន្តែព័ត៌មានដែលយើងបានដឹងច្រើនគឺមកពីសិលាចារឹកនៅតំបន់ផ្សេងទៅវិញ ។ អ្នកវិទ្យាសាស្រ្តបានឱ្យដឹងថា ទីក្រុងបុរាណនោះស្ថិតនៅបរិវេនភ្នំគូលេន ប្រហែលជា៤៨ គីឡូម៉ែត្រ នៅផ្នែកខាងជើងនៃក្រុងសៀមរាប យ៉ាងណាមិញវាពិតជាពិបាកក្នុងការស្វែងរកភស្តុតាង ។ ភ្នំ ឬខ្ពង់រាបដែលនៅឆ្ងាយ មានផ្លូវចូលយ៉ាងលំបាក ហើយហ៊ុមព័ទ្ធទៅដោយព្រៃឈើ និង ជាដីដែលមានគ្រាប់មីននៅបង្កប់ដោយខ្មែរក្រហមនៅឆ្នាំ ១៩៧០ វាពិតជាពិបាកដល់ការស្វែងរកភស្តុតាងពិតមែន ។

ស្ថិតនៅក្នុងអាថ៌កំបាំងជាច្រើនទសវត្ស ម៉ាហេន្រ្ទផាវាតា ត្រូវបានហៅថា “ទីក្រុងដែលបាត់” ដែលពេលនេះអ្នកវិទ្យាសាស្រ្តបានរកឃើញនូវអត្តសញ្ញាណហើយ ដោយបានលើកឡើងថា “នៅទីនេះយើងទទួលបានសម្មិតកម្ម ហើយបើផ្តោតតាមភស្តុតាងដែលបានប្រមូលផ្តុំមកហើយនេះ ម៉ាហេន្រ្ទផាវាតា គឺជាទីក្រុងនៅក្នុងកំឡុងសតវត្សទី៨ និងទី៩នៃចក្រភពខ្មែរ ដែលមានទីតាំងនៅលើភ្នំគូលែន” ។ អ្នកវិទ្យាសាស្រ្តក៏បានប្រើប្រាស់ airborne laser ស្កេនដែរមានសមត្ថភាពក្នុងការមើលឃើញឆ្លុះទៅក្នុងព្រៃ ហើយផ្តល់នូវរូបភាពច្បាស់ងាយស្រួលក្នុងការពិនិត្យ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងការស្រាវជ្រាវ ពួកគេត្រូវបែងចែកផែនទីជា២ គឺទីមួយនៅឆ្នាំ២០១២ ដែលគ្រប់ដណ្តប់ ៣៧គីឡូម៉ែត្រការេ និងនៅឆ្នាំ២០១៥ បានគ្រប់ដណ្តប់ភ្នំទាំងមូលដែលមានទំហំ ៩៧៥គីឡូម៉ែត្រការេ ។ លទ្ធផលដែលទទួលបានពីប្រព័ន្ធ aerial mapping ជា មួយនឹងព័ត៌មានដែលប្រមូលបាននៅនឹងកន្លែង បង្កើតបានជាផែនទីដែលបង្ហាញពីការរកឃើញថ្មីនៃអក្ស័សំខាន់ៗ ។ ផែនទីបង្ហាញច្បាស់ដូចជា មូលដ្ឋានដែលមិនទាន់រួចរាល់ ទំនប់ទឹកមួយចំនួន ជញ្ជាំងប្រាសាទដែលកប់ជ្រៅ នឹងសូម្បីតែវាំង ។

ការស្រាវជ្រាវនេះបានបើកផ្លូវក្នុងការសិក្សាបន្ថែម អំពីចក្រភពខ្មែរ ក៏ដូចជាសម័យអង្គរ ។ ផែនទីបង្ហាញថាទីក្រុងបានប្រើប្រាស់នូវគំរោងបែបវិទ្យាសាស្រ្តជាច្រើន ។ មួយវិញទៀត ទីក្រុងសាងសងនៅលើអក្ស័ស្រប ដែលមានលក្ខណៈស៊ីគ្នាជាមួយទិ
សដៅសំខាន់ៗ ដែលបង្ហាញពីទស្សនវិស័យក្នុងការកសាងទីក្រុងបែបទំនើប ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើគិតនៅក្នុងសម័យកាលនោះ ជម្រករបស់ប្រជាជនមិនទាន់មានលក្ខណៈច្បាស់លាស់នៅឡើយ គ្មានព្រំដីច្បាស់ ហើយមើលទៅដូចជាការអភិវឌ្ឍបែបធម្មជាតិដែលគ្មានគំរោង មានន័យថា ម៉ាហេន្រ្ទផាវាតា គឺជាទីក្រុងដំបូងដែលត្រូវបានទទួលស្គាល់ថាជាទីក្រុងដែលមានបែបបទច្បាស់លាស់នៅក្នុងប្រទេសកម្ពុជា ។

សរុបមក នៅក្នុងទីតាំងអង្គរត្រូវបានទទួលស្គាល់ថា ជាទីក្រុងរបស់ចក្រភពខ្មែរដែលល្អប្រសើរបំផុត ហើយប្រមូលផ្តុំទៅដោយអរិយធម៌ដ៏ចំណាស់ដែលបានផ្សព្វផ្សាយទៅខាងក្រៅ ហើយដែលយើងឃើញមានបច្ចុប្បន្ននៅប្រទេសថៃ វៀតណាម ឡាវ ក៏ដូចជាផ្នែកខាងត្បូងនៃប្រទេសចិន ប្រទេសភូមា និងក្នុងប្រទេសកម្ពុជាផ្ទាល់ផងដែរ ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

វីដេអូទីនេះ

Click to comment

You must be logged in to post a comment Login

Leave a Reply

Trending

Copyright © 2020

error: Please Contact Us for Info !!