Connect with us

ប្រវត្តិសាស្ត្រ

ប្រាសាទមេបុណ្យខាងលិច បុព្វបុរសសង់ឡើងកណ្ដាលទឹកល្វឹងល្វើយល្បីដល់ចិនកាលពីជិត១០០០ឆ្នាំមុន ប្រាសាទនេះសង់ឡើងក្នុងបំណង…(មានវីដេអូ)

Published

on

Khb/កម្ពុជា៖ ប្រាសាទមេបុណ្យខាងលិច ជាប្រាសាទបុរាណខ្មែរ មានទីតាំងស្ថិតនៅលើដីទួលមួយកន្លែងចំកណ្តាល បារាយណ៍ខាងលិចក្នុងខេត្តសៀមរាប ។ តាមឯកសារ លោក ជីវ តាក្វាន់ ឱ្យដឹងថា ប្រាសាទនេះត្រូវបានស្ថាបនាឡើងនៅអំឡុងពាក់កណ្តាលសតវត្សទី១១នៃគ្រិស្តសករាជ ក្នុងរាជ្យព្រះបាទឧទ័យទិត្យវរ្ម័នទី២ ( ឆ្នាំ១០៤៩ – ១០៦៦ ) ដើម្បីឧទ្ទិសដល់បុព្វការីជនរបស់ព្រះអង្គនៅសតវត្សទី១១។

ប្រាសាទនេះមានលក្ខណៈប្លែក ពិសេសសំណង់ប្រាសាទផ្សំឡើង ដោយកំពែងមួយជាន់ ធ្វើអំពីថ្មភក់ហ៊ុមព័ទ្ធ ស្រះទឹកធំមួយ ដែលគេជីកនៅលើដីទួលនោះ ។ កំពែងខាងកើតត្រូវបានគេរចនាជាថែវ មានបង្អួចធំល្មម ស្ថិតនៅដាច់ៗពីគ្នា និងមានគោបុរៈចូលចំនួនបី ៖ មួយនៅចំកណ្តាល និងពីរទៀតនៅចុងសងខាងនៃថែវ ។ នៅចំកណ្តាលស្រះទឹកខាងក្នុងមានសំណង់មួយធ្វើអំពីថ្មភក់ មានរាងមូលរបៀបដូចជាអណ្តូងទឹក មានអង្កត់ផ្ចិត ប្រហែល៣ម៉ែត្រ។ តាមរយៈការធ្វើកំណាយនៅឆ្នាំ១៩៣៩ គេបានរកឃើញរូបបដិមាមួយអង្គក្នុងឥរិយាបថផ្ទំ ប៉ុនែ្ត ជាព្រះវិស្ណុ ស្ថិតនៅប្រាសាទមេបុណ្យខាងលិច។

ហើយបើយោងតាមការបកស្រាយរបស់លោក ជីវ តាក្វាន់ បេសកជន នៃ ចក្រភពចិន ដែលបានមកដល់ទីក្រុងអង្គរនៅ អំឡុងឆ្នាំ១២៩៥ បានបញ្ជាក់ថា ប្រាសាទមេបុណ្យខាងលិច ត្រូវបានស្ថាបនាឡើងស្របតាមអត្ថន័យ នៃ រឿង កំណើតព្រះព្រហ្ម ពីព្រោះតាមដំណើររឿងនេះ មុនការលេចឡើងនៃពិភពថ្មី ព្រះវិស្ណុទ្រង់បានផ្ទំធ្វើសមាធិលើ ពស់អនន្តៈ បណ្តែតខ្លួនលើផ្ទៃទឹកសមុទ្រអស់កាលដ៏យូរ។

ក្រោយមកមានឈូកមួយដើមដុះចេញពីផ្ចិតរបស់ព្រះអង្គ ហើយនៅលើផ្កាឈូកនោះ មានលេញចេញរូបព្រះព្រហ្មទ្រង់កំពុងគង់ធ្វើសមាធិ ដែលបង្ហាញពីការកកើតភពថ្មី។ នៅក្នុងឆ្នាំ១៩៣៨ នៅក្នុងបរិវេណប្រាសាទនេះ ត្រូវបានគេធ្វើកំណាយរកឃើញនូវរូបព្រះវិស្ណុផ្ទុំធំមួយ ធ្វើអំពីសំរិទ្ធិមួយកំណាត់ខ្លួន(ចាប់ពីដើមទ្រូងឡើងដល់ព្រះកេស)៕

វីដេអូត្រងនេះ

Click to comment

You must be logged in to post a comment Login

Leave a Reply

Trending

Copyright © 2020

error: Please Contact Us for Info !!