Connect with us

ប្រវត្តិសាស្ត្រ

រំលឹកស្នាព្រះហស្ថព្រះមហាវីរក្សត្របរមរតនកោដ្ឋ ដែលជាសមិទ្ធផលសំខាន់ៗសម្រាប់កម្ពុជា មានច្រើនរាប់មិនអស់ បានធ្វើឲ្យមជ្ឈដ្ឋានអន្តរជាតិ ប្រទេសជិតខាងកោតស្ញប់ស្ញែង

Published

on

ភ្នំពេញៈ ក្រោយបញ្ចប់ព្យុះភ្លៀងតាមរយៈការទាមទារឯករាជ្យពីអាណានិគមនិយមបារាំងយ៉ាងជោគជ័យ នៅក្នុង ឆ្នាំ១៩៥៣ របបដ៏រីកចម្រើនមួយគឺរបបសង្គមរាស្ត្រនិយម បានផុសរូបរាងឡើង។ របបនេះត្រូវបានគេមើល ឃើញថា មានការរីកចម្រើនលើគ្រប់វិស័យ ក្រោមការដឹកនាំប្រកបដោយបញ្ញាញាណរបស់ព្រះមហាវីរក្សត្រ នរោត្តមសីហនុ ។

ស្នាព្រះហស្តសំខាន់ៗរបស់ព្រះ អង្គ នៅក្នុងរបបនោះគេសង្កេត ឃើញមានដូចជា វិមានឯករាជ្យ វិមានរដ្ឋចំការ មន (ព្រឹទ្ធ សភា) ចំណតអាកាសយានដ្ឋានអន្តរជាតិពោធិចិនតុង (បច្ចុប្បន្ន អាកាសយានដ្ឋានអន្តរជាតិ ភ្នំពេញ) ចំណតអាកាសយានដ្ឋានសៀមរាប ចំណត អាកាសយានដ្ឋានបែក ចាន (ខេត្តបាត់ដំបង) ផ្លូវជាតិ លេខ៤ ភ្នំពេញ-ក្រុងព្រះសីហនុ ផ្លូវដែក ក្រុងភ្នំពេញ-ក្រុងព្រះសីហនុ កំពង់ផែអន្តរជាតិក្រុងព្រះសីហនុ សណ្ឋា គារឯករាជ្យ ក្រុងព្រះសីហនុ សាលមហោស្រពជាតិ ព្រះ សុរាម្រិតភ្នំពេញ សាលសន្និសីទចតុមុខ ពហុកីឡដ្ឋានជាតិអូឡាំពិកភ្នំពេញ ស្ពានព្រះមុនីវង្សទី២ ស្ពានសង្គមរាស្រ្តនិយម ឆ្លងកាត់ទន្លេសាប សាកលវិទ្យាល័យសង្គមរាស្រ្តនិយមភ្នំពេញ សាកលវិទ្យាល័យភូមិន្ទបច្ចេកទេស សាលាភូមិន្ទរដ្ឋបាល មហាវិទ្យាល័យនីតិសាស្រ្ត និង វិទ្យាសាស្រ្តសេដ្ឋកិច្ច មហាវិទ្យាល័យគរុកោសល្យពុទ្ធិក សាកលវិទ្យាល័យ ព្រះ សីហនុរាជមហា វិទ្យាល័យសិល្បៈ ស្ថាបនាមហាវិទ្យាល័យសិល្បៈ និង

មុខរបរសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ សាកល វិទ្យាល័យភូមិន្ទក្សេត្រសាស្រ្ត សាកលវិទ្យាល័យភូមិន្ទកំពង់ចាម សាកលវិទ្យាល័យភូមិន្ទបាត់ដំបង សាកលវិទ្យាល័យ សាកលវិទ្យាល័យភូមិន្ទតាកែវ-កំពត រោងភាពយន្តរដ្ឋ ស្ថានីយទូរទស្សន៍ខេមរភូមិន្ទ មន្ទីរ ពេទ្រមិត្តភាព ខ្មែរ-សូវៀត រោងចក្រចម្រាញ់ប្រេងកាតក្រុងព្រះសីហនុ រោងចក្រស្រាបៀរក្រុងព្រះសីហនុ រោងចក្រព្រះ នរោត្តមដំឡើងត្រាក់ទ័រ និងរថយន្តធំ ក្រុងព្រះសីហនុ រោងចក្រស្ករសកំពង់ត្រាំខេត្តកំពង់ស្ពឺ រោងចក្រវាយនភ័ណ្ឌខេត្តកំពង់ចាម រោងចក្រវាយនភ័ណ្ឌខេត្តបាត់ដំបង រោងចក្របាវក្រចៅ ដូនទាវខេត្តបាត់ដំបង រោងចក្រស៊ីម៉ងត៍ចក្រីទីងខេត្តកំពត រោងចក្រកែវជើងឯក រាជធានីភ្នំពេញ រោងចក្រក្តារបន្ទះដីឥដ្ឋខេត្តកណ្តាល រោងចក្រ ក្រដាសឆ្លូងខេត្តក្រចេះ រោងចក្រជីផូស្វាតទូកមាស ខេត្តកំពត រោងចក្រកង់ឡានតាខ្មៅ ខេត្តកណ្តាល រោង ចក្រត្រីខប្រអប់ ខេត្តកោះកុង រោងចក្រផលិតជ័រកៅស៊ូជុប ខេត្តកំពង់ចាម និង រោងចក្រ វារីអគ្គិសនីគិរីរម្យខេត្ត កំពង់ស្ពឺជាដើម។

ស្នាព្រះហស្តក្នុងរបបសង្គមរាស្ត្រនិយមរបស់ព្រះអង្គ នៅមានច្រើនអនេកទៀត ដែលតាមរយៈភាពរីកចម្រើន ទាំងនោះ បានធ្វើឲ្យមជ្ឈដ្ឋានអន្តរជាតិ ពិសេសប្រទេសជិតខាងកោតស្ញប់ស្ញែងនិងគោរពនូវការដឹកនាំដ៏ឈ្លាសវៃ របស់ព្រះអង្គ។ គេសង្កេតឃើញស្នាព្រះហស្តរបស់ព្រះ អង្គ មួយចំនួននៅបន្តប្រើប្រាស់នៅឡើយ ហើយមួយ ចំនួនទៀតបា ន បា ត់ រូ បរាងក្រោ ម.ភ្លើ.ងស.ង្គ្រា.ម៕ ប្រភពៈ ភ្នំពេញប៉ុស្តិ៍

Click to comment

You must be logged in to post a comment Login

Leave a Reply

Trending

Copyright © 2020

error: Please Contact Us for Info !!